ព័ត៌មានអន្ដរជាតិ
ការសិក្សាមួយរកឃើញថាកូរ៉េខាងត្បូងពពោះកូនភ្លោះច្រើន មានហានិភ័យខ្ពស់ទាំងម្តាយនិងកូន
ខណៈដែលចំនួនកំណើតកូនភ្លោះច្រើន ការមានផ្ទៃពោះកើនឡើងជាលំដាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង មានការអំពាវនាវឱ្យមានវិធានការច្បាស់លាស់ដើម្បីការពារសុខភាពទាំងម្តាយនិងទារក រួមទាំងមានគោលនយោបាយទប់ស្កាត់ នៃការពរពោះកូនចាប់ពីពីរនាក់ឡើងទៅ ដែលកំពុងពេញនិយមនៅប្រទេសនេះ។ ផ្អែកតាមការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ។

របាយការណ៍ថ្មីមួយរបស់វិទ្យាស្ថានកូរ៉េខាងត្បូង និយាយពីសុខភាព និងកិច្ចការសង្គម បានរកឃើញថា ប្រទេសកូរ៉េខាងត្បូង មានអត្រាកំណើតច្រើនដងគឺ ២៦.៩ភាគរយ ក្នុង ១០០០កំណើត ក្នុងឆ្នាំ២០២៣ និងមានលេខរៀងទីពីរ បន្ទាប់ពីប្រទេសក្រិកមានចំនួន ២៩.៥ភាគរយ។ នេះបើយោងតាមទិន្នន័យមូលដ្ឋានកំណើតមនុស្ស [Human Multiple Births Database] ។
តួលេខនេះលើសពីមធ្យមភាគរបស់ Human Multiple Births Database ចំនួន១៥.៥ភាគរយ ដែលរបាយការណ៍នោះមានចំណងជើងថា៖ «គោលនយោបាយកំណើតច្រើនរបស់កូរ៉េ និងផលប៉ះពាល់របស់វា»។
ការសិក្សាបានរកឃើញថា អត្រាកំណើតច្រើនលំដាប់ខ្ពស់របស់កូរ៉េខាងត្បូង ពាក់ព័ន្ធនឹងទារកបី ឬច្រើននាក់ បានឈានដល់ចំនួន០.៦៧ភាគរយ ក្នុងការសម្រាលកូន ១០០០នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសនៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងប្រហែលបីដងនៃមធ្យមភាគរបស់អន្តរជាតិ។
ខណៈពេលដែលការសម្រាលកូនច្រើនដងបានកើនឡើងជាសកល ចាប់តាំងពីឆ្នាំ១៩៨០មក ហើយរបាយការណ៍នេះបានសន្មត់ថា ការកើនឡើងយ៉ាងខ្លាំងរបស់ប្រទេសកូរ៉េខាងត្បូង ភាគច្រើនជាការពន្យារពេលនៃការសម្រាលកូន។
អាយុជាមធ្យមនៅពេលសំរាលកូនបានកើនឡើងពី ៣២.២ភាគរយ ក្នុងឆ្នាំ២០១៥ ដល់ ៣៣.៧ភាគរយ ក្នុងឆ្នាំ២០២៤ ខណៈដែលអាយុជាមធ្យមនៃស្ត្រីសម្រាលកូនច្រើនបានកើនឡើងពី ៣៣.៦ភាគរយ ទៅ ៣៥.៣ភាគរយ ក្នុងរយៈពេលដូចគ្នា។
របាយការណ៍បានកត់ត្រាថា ការមានផ្ទៃពោះកូនច្រើនក្នុងពេលតែមួយត្រូវបានចាត់ថ្នាក់ថាមានហានិភ័យខ្ពស់ទាំងម្តាយ និងទារក ជាពិសេសការកើនឡើងហានិភ័យនៃជំងឺក្រឡាភ្លើង [preeclampsia] និងជំងឺទឹកនោមផ្អែម [gestational] ពេលមានគភ៌ បើប្រៀបធៀបទៅនឹងការមានផ្ទៃពោះកូនតែម្នាក់ និងហានិភ័យខ្ពស់នៃទម្ងន់មិនគ្រប់គីឡូរបស់ទារក៕
អត្ថបទ៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


