ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការប្តេជ្ញាចិត្តថា ការចូលរួមប្រកបដោយអត្ថន័យជាមួយដៃគូក្នុងអំឡុងពេល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវតែឈានទៅហួសពីកិច្ចព្រមព្រៀងទាំងឡាយដែលមានចែងត្រឹមលើក្រដាស ដូច្នេះប្រទេសម៉ាឡេស៊ីនឹង តាមដានការអនុវត្តយ៉ាងដិតដល់ជាទីបំផុត ដើម្បីធានាថា ប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍រួម។ លោកបន្តថា៖ «ជំហររបស់ម៉ាឡេស៊ីនឹងបន្តចាក់ឫសលើគោលការណ៍នៃសន្តិភាព វិបុលភាព និងសុចរិតភាព ដោយធ្វើការជាមួយបណ្តាមិត្តភក្តិនិងប្រទេសជិតខាង»។ ទន្ទឹមនោះ តាមការផ្សាយរបស់ Bernama, លោកក៏លើកឡើងដែរថា៖ «ជាការតភ្ជាប់សេដ្ឋកិច្ច ការសម្របសម្រួលកិច្ចសន្ទនា និងការរួមចំណែកដល់ស្ថិរភាព, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ គឺជាឧទាហរណ៍ដ៏ច្បាស់ក្រឡែតដែលបង្ហាញថា តើតួនាទីការទូតយុទ្ធសាស្ត្ររបស់យើងមានតម្លៃខ្លាំងកម្រិតណាទៅ»។ ប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក អាន់វ៉ា បានទទួលការកោតសរសើរជុំវិញពិភពលោក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ានប្រកបទៅដោយរលូន។ លើសពីនេះ លោកអាន់វ៉ា ក៏ត្រូវគេស្ញប់ស្ញែងផងដែរ ចំពោះការស្វះស្វែងធ្វើការជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នាំរកសន្តិភាពជូនប្រទេសទាំងពីរ៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ប្រមុខ UN សរសើរម៉ាឡេស៊ី សម្រាប់ការខិតខំ ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
លោកត្រាំ ត្រូវបានគេរំពឹងថានឹងជួបលោក ស៊ី នៅចុងសប្តាហ៍នេះនៅខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅ...
ព្យុះសង្ឃរា Melissa កម្រិត ៥ ដែលជាកម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានព្យុះ មានកម្លាំងខ្យល់បក់រហូតដល់ ២៨២ គីឡូម៉ែត្រក្នុងមួយម៉ោង...
ប្រធានាធិបតីប្រេស៊ីល លោក Lula ប្រារព្ធខួបកំណើតគម្រប់ ៨០ ឆ្នាំនៅប្រទេសម៉ាឡេស៊ី ដោយមាន...
បណ្ដាម្ចាស់ចម្ការទុរេននៅខេត្ត ដាក់ឡាក់ នៃប្រទេសវៀតណាម កំពុងប្រឈមមុខនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ចំពេលការនាំចេញរងការរំខានជាថ្មី
លោកពូទីន ទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅទីក្រុងមូស្គូ ដោយពង្រឹងទំនាក់ទំនងជាមួយ...
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន Sanae Takaichi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយនៅថ្ងៃអង្គារនេះ ...