ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រកាសតាមដានការអនុវត្ត រាល់កិច្ចព្រមព្រៀង ដែលសម្រេចបានក្នុងកិច្ចប្រជុំអាស៊ាន
ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការប្តេជ្ញាចិត្តថា ការចូលរួមប្រកបដោយអត្ថន័យជាមួយដៃគូក្នុងអំឡុងពេល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវតែឈានទៅហួសពីកិច្ចព្រមព្រៀងទាំងឡាយដែលមានចែងត្រឹមលើក្រដាស ដូច្នេះប្រទេសម៉ាឡេស៊ីនឹង តាមដានការអនុវត្តយ៉ាងដិតដល់ជាទីបំផុត ដើម្បីធានាថា ប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍រួម។

លោកបន្តថា៖ «ជំហររបស់ម៉ាឡេស៊ីនឹងបន្តចាក់ឫសលើគោលការណ៍នៃសន្តិភាព វិបុលភាព និងសុចរិតភាព ដោយធ្វើការជាមួយបណ្តាមិត្តភក្តិនិងប្រទេសជិតខាង»។
ទន្ទឹមនោះ តាមការផ្សាយរបស់ Bernama, លោកក៏លើកឡើងដែរថា៖ «ជាការតភ្ជាប់សេដ្ឋកិច្ច ការសម្របសម្រួលកិច្ចសន្ទនា និងការរួមចំណែកដល់ស្ថិរភាព, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ គឺជាឧទាហរណ៍ដ៏ច្បាស់ក្រឡែតដែលបង្ហាញថា តើតួនាទីការទូតយុទ្ធសាស្ត្ររបស់យើងមានតម្លៃខ្លាំងកម្រិតណាទៅ»។

ប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក អាន់វ៉ា បានទទួលការកោតសរសើរជុំវិញពិភពលោក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ានប្រកបទៅដោយរលូន។
លើសពីនេះ លោកអាន់វ៉ា ក៏ត្រូវគេស្ញប់ស្ញែងផងដែរ ចំពោះការស្វះស្វែងធ្វើការជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នាំរកសន្តិភាពជូនប្រទេសទាំងពីរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រមុខ UN សរសើរម៉ាឡេស៊ី សម្រាប់ការខិតខំ ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


