ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរា Melissa កម្រិត ៥ ដ៏ខ្លាំងក្លាកំពុងវាយប្រហារហ្សាម៉ាអ៊ីក និងប្រទេសផ្សេងទៀតនៅការ៉ាបៀន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៨ខែ តុលា ព្យុះសង្ឃរា Melissa កម្រិត ៥ ដែលជាកម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានព្យុះ មានកម្លាំងខ្យល់បក់រហូតដល់ ២៨២ គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងវាយប្រទេសហ្សាម៉ាអ៉ីក។

បើយោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក (NHC)ព្យុះនេះកំពុងធ្វើដំណើរយឺតៗឆ្លងកាត់សមុទ្រការ៉ាបៀន ដែលមានទឹកក្តៅមិនធម្មតា ធ្វើឱ្យព្យុះ Melissa កាន់តែខ្លាំង និងធំជាងប្រទេសហ្សាម៉ាអ៉ីកទៅទៀត។ អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ហ្សាម៉ាអ៉ីកអាចប្រឈមមុខនឹងភ្លៀងធ្លាក់រហូតដល់ ១ ម៉ែត្រ ខ្យល់បក់ខ្លាំងជាច្រើនថ្ងៃ និងទឹកជំនន់ដ៏ធំ។
នាយករដ្ឋមន្ត្រីប្រទេសហ្សាម៉ាអ៉ីកលោក Andrew Holness បានបញ្ជាឱ្យមានការជម្លៀសជាដាច់ខាតនៅក្នុងតំបន់មួយចំនួននៃភាគខាងត្បូងប្រទេសហើយបានព្រមានថា ផ្ទះសម្បែង កសិដ្ឋាន ផ្លូវថ្នល់ ស្ពាន និងអាកាសយានដ្ឋានអាចរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ មនុស្សប្រហែល ២៨,០០០ នាក់ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញបន្ទាន់ ប៉ុន្តែអ្នកខ្លះបានបដិសេធ ព្រោះពួកគេខ្លាចមានការប្លន់លើទ្រព្យសម្បត្តិពួកគេ។

រដ្ឋាភិបាលប្រទេសនេះក៏បានត្រៀមប្រាក់ចំនួន ៣៣ លានដុល្លារអាមេរិក ដើម្បីដោះស្រាយគ្រោះមហន្តរាយ និងបង់ថ្លៃខូចខាត ខណៈអ្នកជំនាញនិយាយថា គ្មានហេដ្ឋារចនាសម្ព័ន្ធណាមួយនៅក្នុងតំបន់នេះអាចទប់ទល់នឹងព្យុះកម្រិតទី ៥ បានទេ។ អ្នកឧតុនិយមក៏បានព្រមានផងដែរថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះសង្ឃរាកាន់តែខ្លាំង និងកាន់តែមានគ្រោះថ្នាក់។ ព្យុះសង្ឃរាកម្រិតទី ៥ នឹងវាយប្រហារប្រទេសហ្សាម៉ាអ៉ីកដោយផ្ទាល់ ដែលប្រទេសនេះមិនធ្លាប់ជួបប្រទះពីមុនមក ហើយវាអាចជាព្យុះដ៏ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហ្សាម៉ាអ៉ីក។
ព្យុះសង្ឃរានេះត្រូវបានព្យាករណ៍ថានឹងផ្លាស់ទីឆ្ពោះទៅភាគខាងកើតប្រទេសគុយបា បាហាម៉ាស និងកោះTurks and Caicosបន្ទាប់ពីប្រទេសហ្សាម៉ាអ៉ីក។
ប្រទេសគុយបាបានជម្លៀសមនុស្សជាង ៥០ ម៉ឺន នាក់ចេញពីតំបន់ឆ្នេរសមុទ្ររួចហើយ និងបានលុបចោលសាលារៀន និងការដឹកជញ្ជូន។ នៅក្បែរនោះ ប្រទេសហៃទី និងសាធារណរដ្ឋដូមីនីកែនក៏បានរងទុក្ខដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃមកហើយដែរ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់ និងបង្ខំមនុស្សរាប់ពាន់នាក់ឱ្យចូលទៅក្នុងជម្រក៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


