ប្រទេសជប៉ុនបានព្រមានថា សកម្មភាពយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន បង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន...
មេភូមិភាគ២ថៃ Boonsin Padkhang នៅតែចិញ្ចឹមចិត្តគឃ្លើនចង់សង់របងព័ទ្ធប្រាសាទតាមាន់ធំរបស់ខ្មែរ ដោយសំអាងលើផែនទីគូសជាឯកតោភាគី ទាំងមិនចេះខ្មាស់អៀន។ កាលពីថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ បុរសម្នាក់នេះបញ្ជាក់ថា ខ្លួននឹងសង់របងព័ទ្ធប្រាសាទតាមាន់ធំ បើសិនជារដ្ឋាភិបាលបញ្ជា។ មេទ័ពរូបនេះអះអាងថា ថៃផ្អែកលើផែនទីខ្នាត ១:៥០ ០០០ ជាឯកសារយោង។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្ហាញបំណងសង់របងនេះគឺជាការឈ្លានពានចង់លេបយកទឹកដីរបស់កម្ពុជា ដែលកម្ពុជា ប្រកាន់ខ្ជាប់នូវផែនទីខ្នាត១:២០០ ០០០ ដែលទទួលស្គាល់ជាអន្តរជាតិ និងមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ ជុំវិញរឿងនេះដែរ ប្រធានព្រឹទ្ធសភាកម្ពុជា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាមមួយដែលថៃជាអ្នករុញច្រាន។ សម្ដេចលើកឡើងថានៅប៉ុន្មានថ្ងៃនេះថៃចង់ធ្វើរបងព័ទ្ធប្រាសាទតាមាន់ធំដែលសម្ដេចព្រមានថានឹងមានបញ្ហាកើតឡើងប្រសិនជាថៃហ៊ានធ្វើមែន។ ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ កាលពីព្រឹកថ្ងៃទី១៤ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ប៉ុន្មានថ្ងៃនេះចង់ធ្វើរបងព័ទ្ធតាមាន់ធំ!...
ក្រោយមានការចុះផ្សាយព្រោងព្រាតថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អាចបើកដៃឲ្យទីក្រុងកៀវ បាញ់ចូលជ្រៅក្នុងដីរុស្ស៊ីនោះ ពេលនេះ...
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កើតនៅឆ្នាំ ១៩៤៩ នៅទីក្រុង Tel Aviv គឺជាឥស្សរជនដ៏មានឥទ្ធិពល និងចម្រូងចម្រាសបំផុត...
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បានបណ្តាលឲ្យមន្ត្រីប៉ូលិសចំនួន៤នាក់រងរបួស...
បន្ទាប់ពីមេភូមិភាគ២ថៃ Boonsin Phadklang និយាយថា ជនកំសាកលួចវាយទាហានកម្ពុជានៅប្រាសាទតាមាន់ធំកាលពីថ្ងៃអាទិត្យទី១៣ខែកក្កដាឆ្នាំ២០២៥...
រឿងអាស្រូវផ្លូវភេទនៅក្នុងស្ថាប័នពុទ្ធសាសនាក្នុងប្រទេសថៃ ជាពិសេសពាក់ព័ន្ធនឹងព្រះសង្ឃជាន់ខ្ពស់ ...