ព័ត៌មានអន្ដរជាតិ
ការវាយប្រហារបំផ្ទុះគ្រាប់បែកនៅថៃ របួសមន្ត្រីប៉ូលិស៤នាក់
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខេត្ត Narathiwat ភាគខាងត្បូងប្រទេសថៃ បានបណ្តាលឲ្យមន្ត្រីប៉ូលិសចំនួន៤នាក់រងរបួស។

ហេតុការណ៍នេះកើតឡើងក្នុងស្រុក Chanae នាវេលាម៉ោង១២:១៥នាទីថ្ងៃត្រង់ ថ្ងៃអង្គារទី១៥ខែកក្កដាឆ្នាំ២០២៥ ដោយមន្ត្រីប៉ូលិសកំពុងល្បាត ពេលគ្រាប់បែកបង្កៃតាមចិញ្ចើមផ្លូវបានផ្ទុះឡើង។
អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មិនមែនជារឿងថ្មីឡើយ ព្រោះថា តំបន់នោះត្រូវរងការវាយប្រហារនិងភាពចលាចលអស់រយៈពេលរាប់ទសវត្សរ៍មកហើយ។

អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃមិនថមថយឡើយ បើទោះជាមានកិច្ចប្រឹងប្រែងចរចាសន្តិភាពក៏ដោយ។ បើគិតចាប់តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្សជាង ៧ ០០០នាក់ និងបណ្តាលឲ្យរាប់ម៉ឺននាក់ទៀតរងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងត្បូងថៃ ផ្ទុះគ្រាប់បែក២លើក មុនដំណើរទស្សនកិច្ចរបស់លោក ថាក់ស៊ីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


