កំណាត់ផ្លូវខេត្តលេខ ៣៧១ ប្រវែង ១ ៧៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នឹងស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST និងស្ថាបនាស្ពានព្រែកសំរោង...
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានអះអាងថាឆ្មបបានលះបង់គ្រប់បែបយ៉ាង រួមទាំសុខភាពផ្ទាល់ខ្លួន និងគ្រួសារដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកផ្តល់សេវានៅទីទួលសុវត្ថិភាពក្នុងពេលសង្គ្រាម...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថាមកដល់ពេលនេះពុំមានសេចក្ដីរាយការណ៍ថាមានប្រជាជនខ្មែររងគ្រោះក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងអ៊ីស្រាអ៊ែល អាមេរិក និងអ៊ីរ៉ង់ទេ ខណៈដែលពលរដ្ឋដែលនៅតំបន់នេះត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នលើសុវត្ថិភាពរបស់ខ្លួន។
សភាកម្ពុជាបានជូនគណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា លោក Thomas LAM ចុះមើលឃើញជាក់ស្ដែងពីភាពរងគ្រោះរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ភៀសសឹក២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកពួក ខេត្តសៀមរាប ក៏ដូចជាទីតាំងដែលរងគ្រោះពីការវាយប្រហារបំផ្លាញពីទាហានថៃក្នុងសង្គ្រាមចុងឆ្នាំ២០២៥។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាកលវិទ្យាល័យការពារជាតិ មិនមែនត្រឹមតែជាកិច្ចសហប្រតិបត្តិការរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅរវាង «វិស័យទេសចរណ៍» និង «គុណតម្លៃនៃការថែរក្សាសន្តិភាព»។