ព័ត៌មានជាតិ
ស្ថានទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតអំពាវនាវឱ្យពលរដ្ឋខ្មែរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈភាពតានតឹងយោធាក្នុងតំបន់មជ្ឈឹមបូព៌ាកំពុងកើនកម្ដៅ
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត សហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា និងព្រះរាជាណាចក្របារ៉ែន បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន។ការប្រកាសអាសន្ននេះ ធ្វើឡើងបន្ទាប់ពីប្រតិបត្តិការយោធារវាងប្រទេសអ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ កំពុងតែមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដែលអាចបង្កជាហានិភ័យដល់សន្តិសុខក្នុងតំបន់ទាំងមូល។

ភាពតានតឹងនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអ៊ែល រួមទាំងអាមេរិកបានបើកការវាយប្រហារលើប្រទេសអេរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញ បណ្ដាលឱ្យមានការតបតពីអេរ៉ង់វិញយ៉ាងខ្លាំងផងដែរលើមូលដ្ឋានយោធាអាមេរិកនៅកូវ៉ែត អារ៉ាប់អេមីរ៉ាត កាតា និងបារ៉ែន ស្ថិតក្នុងភូមិសាស្ត្រក្បែរតំបន់ជម្លោះ។
ស្ថានទូតកម្ពុជាបានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវតាមដានព័ត៌មានជុំវិញខ្លួន និងអនុវត្តតាមរាល់ការណែនាំរបស់អាជ្ញាធរមូលដ្ឋានឱ្យបានដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ក្នុងករណីត្រូវការជំនួយផ្នែកកិច្ចការកុងស៊ុល ឬស្ថិតក្នុងស្ថានភាពអាសន្នណាមួយ សូមមេត្តាទាក់ទងមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋកូវ៉ែតជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ (+៩៦៥) ២៥៣១ ០០២៩ ឬតាមរយៈសារអេឡិចត្រូនិច [email protected] ដើម្បីទទួលបានការជួយសង្គ្រោះ និងអន្តរាគមន៍ទាន់ពេលវេលា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


