ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាលរម្លឹកពីការលះបង់របស់ឆ្មបក្នុងការថែទាំសុខភាពស្ត្រី និងកុមារកំឡុងពេលសង្គ្រាម
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានអះអាងថាឆ្មបបានលះបង់គ្រប់បែបយ៉ាង រួមទាំសុខភាពផ្ទាល់ខ្លួន និងគ្រួសារដើម្បីបំពេញកាតព្វកិច្ចពុះពារការលំបាកផ្តល់សេវានៅទីទួលសុវត្ថិភាពក្នុងពេលសង្គ្រាមផង និងបន្តរក្សាបានការថែទាំសុខភាពជូនស្ត្រីនិងកុមារនៅមូលដ្ឋានសុខាភិបាលឲ្យមានដំណើរការល្អជាប្រចាំផង។

ថ្លែងក្នុងសន្និសីទស្ដីពីបច្ចុប្បន្នភាពរបស់សមាគមឆ្មបកម្ពុជាលើកទី៤ ក្រោមប្រធានបទ «រួមគ្នាថែទាំសុខភាពមាតា និងទារកជុំវិញកំណើត»កាលពីថ្ងៃទី២៨កម្ភៈ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា លោកស្រី វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញឱ្យពង្រឹងនិងលើកកម្ពស់សមត្ថភាពរបស់អ្នកបម្រើសេវាសុខភាព ក្នុងការថែទាំ និងគ្រប់គ្រងសុខភាពមាតា និងទារកជុំវិញកំណើតឱ្យកាន់តែប្រសើរឡើងដើម្បីចូលរួមកាត់បន្ថយអត្រាមរណភាព និងបង្ការផលវិបាកនានាដែលអាចកើតមានឡើងចំពោះមាតា និងទារក។

លើសពីនេះសមាគមឆ្មបកម្ពុជាត្រូវចែករំលែកចំណេះដឹង និងបទពិសោធន៍ថ្មីៗ សំដៅធានាឱ្យការអនុវត្តការថែទាំកាន់តែមានប្រសិទ្ធភាព និងគុណភាព ដោយពង្រឹងបន្ថែមនូវចំណេះដឹង និងជំនាញជាមួយនិងការអភិវឌ្ឍន៍វិជ្ជាជីវៈជាប់ជាបន្ត។ចូលរួមផ្សព្វផ្សាយអំពីការអនុវត្តច្បាប់បទបញ្ញត្តិសម្រាប់អ្នកប្រកបវិជ្ជាជីវៈឆ្មប និងការកសាងវប្បធម៌ការងារបែប «មិនស្តីបន្ទោស» និងសុវត្ថិភាពអ្នកជំងឺនិងពង្រឹងបន្ថែមនូវស្មារតីធ្វើការងារជាក្រុម និងបង្កើតបណ្តាញសហការរវាងសមាជិកនិងដៃគូពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ លោកស្រីរដ្ឋលេខាធិការបានជំរុញ និងលើកទឹកចិត្តដល់ឆ្មបទាំងអស់ដែលកំពុងប្រកបវិជ្ជាជីវៈឆ្មប សូមរួសរាន់ចុះបញ្ជិកាឲ្យបានគ្រប់ៗគ្នា និងបន្តសុពលភាពអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈឲ្យបាន១០០%។
យោងតាមក្រសួងសុខាផិបាលបានឱ្យដឹងថានៅឆ្នាំ២០២៥ មន្ត្រីរាជការសុខាភិបាលទូទាំងប្រទេសមានចំនួនសរុប ៣០ ៤៦១នាក់ ក្នុងនោះមានបរិញ្ញាបត្រឆ្មប ៦៣២នាក់ ឆ្មបមធ្យម ៥ ៨៧០ នាក់ ឆ្មបបឋម ១ ៩២៤នាក់និងបរិញ្ញាបត្រគិលានុបដ្ឋាក-ឆ្មប ១៥នាក់៕

អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


