កីឡា
ក្រុមខ្លាំង ៣២ បើកយុទ្ធនាការ Club World Cup ថ្ងៃស្អែកជាមួយប្រាក់រង្វាន់សរុប១ពាន់លានដុល្លារ
នៅសល់ត្រឹមរយៈពេល ១ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ ការប្រកួតពានរង្វាន់ FIFA Club World Cup នឹងឈានចូលមកដល់ ខណៈមានក្រុមចំនួន ៣២ នឹងត្រូវចូលរួមប្រកួតប្រជែងក្នុងពាននេះ។

ក្រុមទាំង ៣២ មកពី ៦ ទ្វីបផ្សេងគ្នា នឹងត្រូវធ្វើការប្រកួតប្រជែងក្នុងពាន FIFA Club World Cup ចាប់ពីថ្ងៃទី ១៤ ខែ មិថុនា ដល់ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥។ ក្រុមទាំងអស់សុទ្ធតែជម្រើសខ្លាំងៗមកពីទ្វីបទាំង៦។
ក្រុមនីមួយៗគឺបានបែងចែកពូលរួចរាល់ហើយ ដោយពូល A មាន Palmeiras, Porto, Al Ahly និង Inter Miami។ ពូល B មាន PSG, Atletico Madrid, Botafogo, Seattle Sounders FC។ ពូល C មាន Bayern Munich, Auckland City, Boca Juniors និង Benfica។ ពូល D មាន Flamengo, Esperance de Tunis, Chelsea និង Los Angeles FC។
ពូល E មាន River Plate, Urawa Red Diamonds, Monterrey និង Inter Milan។ ពូល F មាន Fluminense, Dortmund, Ulsan HD និង Mamelodi Sundowns។ ពូល G មាន Manchester City, Wydad AC, Al Ain និង Juventus។ ចុងក្រោយពូល H មាន Real Madrid, Al-Hilal, Pachuca និង Red Bull Salzburg។

ងាកមកមើលអំពីរូបមន្តប្រកួតវិញ ការប្រកួតនេះ គឺបានបែងចែកជា ៨ ពូល ក្នុង១ពូលមាន៤ក្រុម។ ពីរក្រុម ដែលឈរលេខ ១ និងលេខ ២ ប្រចាំពូលនីមួយៗ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដើម្បីប្រកួតបន្តបន្ទាប់ទៀតរហូតដល់វគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃទី ៤ និងទី ៥ ខែ កក្កដា។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី ៨ និងទី ៩ ខែ កក្កដា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា ការប្រកួតប្រកួត FIFA Club World Cup ឆ្នាំ ២០២៥ បានបង្កើនប្រាក់រង្វាន់សរុប១ពាន់លានដុល្លារអាមេរិក។ ក្រុមដែលបានចូលរួមប្រកួតនឹងទទួលបានប្រាក់រង្វាន់តាមការឈ្នះ ឬស្មើ ចាប់ពីវគ្គសន្សំពិន្ទុឡើងទៅ។ ចំពោះ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានដុល្លារ បូករួមទាំងប្រាក់រង្វាន់រាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ សរុបគឺចំនួន ១២៥ លានដុល្លារអាមេរិក៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


