ជីវិតកម្សាន្ដ
សមាគមសិល្បករខ្មែរ ស្ញប់ស្ញែងនូវទឹកចិត្តប្រពៃអ្នកសិល្ប:ដែលព្រមរួមសហការក្នុងស្មារតី «សាមគ្គីដើម្បីកម្ពុជា»
ក្នុងស្មារតី «សាមគ្គីគ្នាដើម្បីកម្ពុជា» សិល្បករសិល្បការិនីខ្មែរជាច្រើនរូប បានចំណាយពេលវេលាផ្ទាល់ខ្លួនគាំទ្រដល់ដំណើរការរៃអង្គាសថវិកា «មូលនិធិស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ។ សកម្មភាពនេះ ក៏ត្រូវបានប្រធានសមាគមសិល្បករខ្មែរ បង្ហាញការកោតសរសើរ ហើយចាត់ទុកជាសកម្មភាពមិនអាចកាត់ថ្លៃបាន និងលើកឡើងថា «ខ្មែរសាមគ្គី ខ្មែរខ្លាំង» ។
ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានបង្ហាញការលើកទឹកចិត្តចំពោះសិល្បករសិល្បការិនីខ្មែរ ដែលបានរួមគ្នាស្ម័គ្រចិត្តក្នុងស្មារតីនេះផងដែរ និងថ្លែងការអរគុណជាពិសេស ដល់ទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ដល់មូលនិធិក្នុងការទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ។

សមាគមបានបន្តថា ក្រៅពីការចូលរួមក្នុងសកម្មភាពដោយផ្ទាល់យ៉ាងសស្រាក់សស្រាំហើយនោះ ថ្នាក់ដឹកនាំ ក្រុមការងារ សិល្បករ-សិល្បការិនី ជាសមាជិកទាំងអស់ក៏មាននូវសន្ដានចិត្តដ៏ប្រពៃ ចូលរួមឧបត្ថម្ភជាថវិកាទៅតាមលទ្ធភាពផងដែរ។
ឆ្លៀតក្នុងឱកាសវិសេសវិសាលនេះ សមាគមសិល្បករខ្មែរក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធាន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងទ្វេបានបរិច្ចាគថវិកាចំនួន ៣០០លានរៀល ដល់មូលនិធិក្នុងការទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ព្រមទាំងបន្តអំពាវនាវដល់សប្បុរសជនឱ្យមានការចូលរួមរួមបន្ថែមទៀតផងដែរ។


ក្នុងនោះ សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានចូលរួមបរិច្ចាគជាបន្តបន្ទាប់ តាំងពីមុនពេលអំឡុងពេលផ្សាយផ្ទាល់ និងរហូតមកដល់ពេលនេះ។ ក្រុមការងារមូលនិធិ នៅតែបន្តទទួលនូវថវិកាបរិច្ចាគជាបន្តទៀតពីសប្បុរសជនបងប្អូនសិល្បករសិល្បការិនីជាបន្តទៀត៕ ចាន់រ៉ា





-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


