Connect with us

ព័ត៌មានជាតិ

ហួសចិត្ត! ប្រជាជនពាក់ម៉ាសបានត្រឹមត្រូវមានតែ១៤ភាគរយប៉ុណ្ណោះ

បានផុស

នៅ

តាមរយៈការសិក្សាស្រាវជ្រាវដែលធ្វើឡើងទៅលើទីក្រុងចំនួន ២៥ នៅក្នុងប្រទេសបានរកឃើញថា មានប្រជាជនឥណ្ឌាតែ ១៤ ភាគរយប៉ុណ្ណោះដែលពាក់ម៉ាសបានត្រឹមត្រូវ។ នេះបើតាមការដកស្រង់សម្ដីពីក្រសួងសុខាភិបាលឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយថា ប្រជាជនឥណ្ឌាពាក់កណ្ដាលបានពាក់ម៉ាសពិតមែន ប៉ុន្តែក្នុងនោះមានប្រមាណ ៦៤ ភាគរយពាក់តែត្រឹមមាត់ប៉ុណ្ណោះ ចំណែក ២០ ភាគរយនៃពួកគេពាក់ម៉ាសត្រឹមតែចង្កា ហើយ ២ ភាគរយទៀតពាក់លើកញ្ចឹងក និងមានតែ ១៤ ភាគរយទេដែលពាក់បានត្រឹមត្រូវបិទរហូតដល់ច្រមុះ។ ចំណែក ពលរដ្ឋពាក់កណ្តាលដែលនៅសល់មិនបានពាក់ម៉ាសទាល់តែសោះ។

គួររម្លឹកថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានរាយការណ៍អ្នកឆ្លងកូវីដ-១៩ ចំនួន ២៧៦,១១០ នាក់ និងស្លាប់ ៣,៨៧៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Hindustan Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម