ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើអ៊ីរ៉ង់
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល Effie Defrin បញ្ជាក់ថា ក្នុងប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ អ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង ២០០គ្រឿង ទម្លាក់គ្រាប់បែកជាង ៣៣០គ្រាប់ លើគោលដៅចំនួន១០០។

ក្នុងសន្និសីទកាសែតនោះដែរ លោក Defrin ថែមបញ្ជាក់ថា អ៊ីស្រាអែលបានសម្លាប់មន្ត្រីកំពូលៗរបស់អ៊ីរ៉ង់ រួមមានមេទ័ព Mohammad Bagheri, មេឆ្មាំបដិវត្ត Hossein Salami និងប្រមុខទីបញ្ជាការកណ្តាល Khatam-al Anbiya លោក Gholam Ali Rashid ជាដើម។
ក្រៅពីមន្ត្រីកំពូលទាំងនេះ អ៊ីស្រាអែលក៏សម្លាប់បានអ្នកវិទ្យាសាស្ត្រនានាផងដែរ ដូចជា Abdulhamid Minouchehr, Ahmadreza Zolfaghari, Seyyed Amirhossein Faqhi, Motlabizadeh ព្រមទាំងបុគ្គលដ៏សំខាន់២រូបគឺលោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។

លោក FereAbbasi គឺជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាសមាជិកសភា។ ចំណែកឯលោក Tehranchi គឺជាអ្នករូបវិទ្យាទ្រឹស្ដីដ៏ល្បីនៅសាកលវិទ្យាល័យ Shahid Beheshti និងជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលមួយរូបរបស់អ៊ីរ៉ង់។
សូមជម្រាបជាថ្មី អ៊ីស្រាអែល បានបើកប្រតិបត្តិការ «Rising Lion» វាយប្រហារតាមអាកាសលើប្រទេសអ៊ីរ៉ង់ ហើយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងថា ចំណាត់ការនេះ នឹងបន្តធ្វើក្នុងរយៈពេលជាច្រើនថ្ងៃទៅមុខទៀត ដរាបណាលែងមានការគំរាមកំហែងនុយក្លេអ៊ែរ និងយោធាពីទីក្រុងតេហេរ៉ង់។
ជាការសងសឹក អ៊ីរ៉ង់ បានបញ្ជូនដ្រូនជាង១០០គ្រឿងទៅវាយប្រហារអ៊ីស្រាអែលវិញភ្លាមៗ ប៉ុន្តែត្រូវអ៊ីស្រាអែលអះអាងថា ខ្លួនស្ទាក់បានដ្រូនទាំងអស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់៖ មិនទាន់មានការធ្លាយវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរដែលអ៊ីស្រាអែលវាយនោះទេ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


