ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់៖ មិនទាន់មានការធ្លាយវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរដែលអ៊ីស្រាអែលវាយនោះទេ
អង្គការថាមពលបរមាណូរបស់ប្រទេសអ៊ីរ៉ង់ បានអះអាងថា ទីតាំងនុយក្លេអ៊ែរទីក្រុង Natanz របស់ខ្លួនបានរងការខូចខាតផ្នែកខ្លះនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីព្រឹកថ្ងៃទី១៣មិថុនា ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានភស្តុតាងនៃការលេចធ្លាយសារធាតុវិទ្យុសកម្ម ឬសារធាតុគីមីទៅខាងក្រៅរោងចក្រនោះទេ។

យោងតាមការចុះផ្សាយរបស់ Aljazeera អង្គការថាមពលបរមាណូរបស់អ៊ីរ៉ង់ ក៏បានឲ្យដឹងផងដែរថា ខ្លួនមិនទាន់ទទួលបានរបាយការណ៍ផ្លូវការអំពីអ្នកស្លាប់ និងរបួសនៅឡើយទេនៅឯរោងចក្រ Natanz ដែលជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់ប្រទេស ខណៈកំពុងមានការស៊ើបអង្កេតដើម្បីកំណត់ពីទំហំនៃការខូចខាត។
អង្គការរបស់អ៊ីរ៉ង់មួយនេះ ក៏បានរិះគន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចំពោះការខកខានក្នុងការចាត់វិធានការ បើទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីមន្ត្រីអ៊ីរ៉ង់អំពីការគំរាមកំហែងរបស់អ៊ីស្រាអែលប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ក្រុងតេហេរ៉ង់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ។
សូមជម្រាបថា រោងចក្រនុយក្លេអ៊ែរ Natanz នៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានសាងសង់នៅក្រោមដីជម្រៅប្រហែល ១០០ម៉ែត្រពីផ្ទៃខាងលើ ដែលត្រូវបានការពារយ៉ាងល្អដោយបេតុង និងស្រទាប់ផែនដីដ៏ក្រាស់ពីការវាយប្រហារនានា។ ដោយសារតែរចនាសម្ព័ន្ធក្រោមដីដ៏រឹងមាំនេះឯង ទើបវិទ្យុសកម្មនៅខាងក្នុងរោងចក្រមិនអាចធ្លាយចេញមកខាងក្រៅបាន ទោះមានការវាយប្រហារយ៉ាងខ្លាំងក្លាពីអ៊ីស្រាអែលក៏ដោយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា អ៊ីរ៉ង់មានកម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ហើយនឹងអាចផលិតអាវុធប្រល័យលោកបាន ប្រសិនបើដំណើរការនេះមិនត្រូវបានបញ្ឈប់ទាន់ពេល។
លោកបានបន្ថែមថា «ប្រតិបត្តិការវាយប្រហារនេះនឹងបន្តដរាបណាចាំបាច់ រហូតដល់យើងបញ្ចប់បេសកកម្ម»។ មេដឹកនាំអ៊ីស្រាអែល បានរៀបរាប់ថា «យើងវាយប្រហារកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ យើងបានកំណត់គោលដៅលើរោងចក្រចម្រាញ់(អ៊ុយរ៉ាញូម)ដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់នៅទីក្រុង Natanz។ យើងបានកំណត់គោលដៅអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងធ្វើការលើគ្រាប់បែកអ៊ីរ៉ង់។ យើងក៏បានវាយប្រហារចំផ្នែកដ៏សំខាន់នៃកម្មវិធីមីស៊ីលបាលិស្ទិករបស់អ៊ីរ៉ង់ផងដែរ»។
យោងតាមភ្នាក់ងារព័ត៌មានរដ្ឋ Tasnim អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរចំនួន៦នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាតាមអាកាសរបស់អ៊ីស្រាអែល ក្នុងនោះមានបុគ្គលដ៏សំខាន់២រូបគឺលោក Mohammad Mehdi Tehranchi និង Fereydoun Abbasi។ លោក FereAbbasi គឺជាប្រធានអង្គការថាមពលអាតូមិកនៃប្រទេសអ៊ីរ៉ង់ និងជាសមាជិកសភា។ ចំណែកឯលោក Tehranchi គឺជាអ្នករូបវិទ្យាទ្រឹស្ដីដ៏ល្បីនៅសាកលវិទ្យាល័យ Shahid Beheshti និងជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលមួយរូបរបស់អ៊ីរ៉ង់៕
ដោយ៖ ឈាង
ចុចអាន៖ សងសឹកក្តៅៗ អ៊ីរ៉ង់ បញ្ជូនដ្រូនជាង១០០គ្រឿង ចូលបាញ់ អ៊ីស្រាអែល
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


