ជីវិតកម្សាន្ដ
ផ្ទុះការវែកញែកសម្រស់ Kim Tae-hee ក្រោយបាត់មុខអស់ ១៣ ឆ្នាំពីសាធារណជន
តារាសម្ដែងកូរ៉េ Kim Tae Hee បានវិលត្រឡប់ទៅតៃវ៉ាន់ជាលើកដំបូង ក្រោយបាត់មុខពីភ្នែកសារធាណៈក្នុងរយៈពេល១៣ឆ្នាំ ដើម្បីចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ។ ការមកដល់របស់នាង បានក្លាយជាប្រធានបទដ៏ក្តៅគគុកភ្លាមៗ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនបានចោមរោមមើលអាកាសយានដ្ឋាន ដើម្បីមើលមុខមាត់តារាស្រីជាទីស្រលាញ់។

យ៉ាងណាមិញ ការបង្ហាញខ្លួនរបស់នាងតាមរយៈរូបថតដែលមិនបានព្រាងទុក បានបង្កឲ្យការបញ្ចេញមតិវែកញែកយ៉ាងព្រោងព្រាតនៅតាមអ៊ីនធឺណិត។
ថ្វីដ្បិតតែសម្រស់របស់តារាសម្ដែងមើលទៅភ្លឺថ្លា និងក្មេងជាងវ័យ ប៉ុន្តែស្បែកខ្លាញ់របស់ Kim Tae-hee ត្រូវបានពិភាក្សាយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកលេងអ៊ីនធឺណិតមួយចំនួននៅលើ Weibo បានរិះគន់សម្បុរស្បែកភ្លឺរលោងដោយពណ៌នាថាមើលទៅដូចជា ខ្លាញ់លើមុខច្រើនហួសប្រមាណ។ អ្នកផ្សេងទៀតបានប៉ាន់ស្មានថា នាងប្រហែលជាបានឆ្លងកាត់នីតិវិធីរឹតបន្តឹងមុខ ឬប្រឆាំងនឹងភាពជ្រីវជ្រួញ ដោយចង្អុលទៅស្បែករលោង និងមើលទៅហាក់ដូចជាតឹងជាង បើធៀបនឹងការបង្ហាញខ្លួនជាសាធារណៈកន្លងមក។
មិនតែប៉ុណ្ណោះ ការប្រៀបធៀបជាមួយរូបថតចាស់ៗ បានបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ ពីមុនមានស្នាមញញឹម នៅជិតភ្នែក ដែលពេលនេះហាក់ដូចជាស្រពោនជាងមុន។ ប៉ុន្តែនេះបានជំរុញឲ្យមានពាក្យចចាមអារ៉ាមថា នាងប្រហែលជាបានជ្រើសរើសយកការកែសម្ផស្ស ដើម្បីរក្សារូបភាពវ័យក្មេងតែប៉ុណ្ណោះ។
ទោះបីជាមានការរិះគន់ក៏ដោយ ក៏អ្នកគាំទ្រជាច្រើនបានចូលមកការពារតួស្រី ។ ពួកគេបានប្រកែកថាមុខមាត់របស់នាងនៅតែមិនមានការផ្លាស់ប្តូរ ហើយភាពខុសគ្នាអាចត្រូវបានចាត់ទុកថាជាការតុបតែងមុខ ឬពន្លឺភ្លើងតែប៉ុណ្ណោះ។ ជាការពិត ស្បែកសរលោង គឺជានិន្នាការតុបតែងមុខដ៏ពេញនិយមមួយនៅក្នុងប្រទេសកូរ៉េ ដែលតារាល្បីៗតែងតែមានបំណងចង់បានស្បែកសស្អាតបែបធម្មជាតិ ដើម្បីបញ្ជាក់ពីភាពស្រស់ស្អាតរបស់ពួកគេ។ អ្នកគាំទ្រក៏បានសង្កត់ធ្ងន់ថា ការប្រើនីតិវិធីកែសម្ផស្សសម្រាប់ការកែស្បែកឡើងវិញ គឺជារឿងធម្មតាក្នុងវិស័យកម្សាន្ត។

Kim Tae-hee ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា រាជិនីសម្រស់របស់ប្រជាជាតិ ដែលត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការមើលឃើញដ៏ឥតខ្ចោះរបស់នាង អាកប្បកិរិយារមទម្យ និងប្រជាប្រិយភាពយូរអង្វែងក្នុងប្រទេសកូរ៉េខាងត្បូង។ នាងបានឡើងកេរ្តិ៍ឈ្មោះល្បីនៅអាស៊ីតាមរយៈតួឯកក្នុងរឿងភាគដូចជា Stairway to Heaven, Love Story in Harvard, IRIS, និង Hi Bye, Mama!។ លើសពីអាជីពរបស់នាង ត្រូវបានកោតសរសើរចំពោះរូបភាពស្អាត និងជីវិតផ្ទាល់ខ្លួន។ អាពាហ៍ពិពាហ៍ដ៏ល្បី មិនទាន់មានរឿងអាស្រូវ ជាមួយតារាចម្រៀង និងតារាសម្តែង Rain បន្តត្រូវបានគេមើលឃើញថា ជាសហជីពដ៏ល្បីមួយរបស់ប្រទេសកូរ៉េ។
ការលេចមុខជាថ្មីរបស់ Kim Tae-hee អាចបង្កឲ្យមានការជជែកដេញដោល ប៉ុន្តែវាក៏បានបញ្ជាក់សារជាថ្មីអំពីឥទ្ធិពលយូរអង្វែងរបស់នាង ក្នុងនាមជារូបតំណាងសម្រស់ និងស្ទីលនៅទូទាំងអាស៊ី។ ទោះបីជាមានការសរសើរ ឬរិះគន់ក៏ដោយ វត្តមានរបស់នាង នៅតែមានឥទ្ធិពលក្នុងក្រសែភ្នែកសាធារណៈជនជាហូរហែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងក្ដីកីឡាករឆ្នើម Son Heung-min ទីបំផុតទទួលបានយុត្តិធម៌
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


