ជីវិតកម្សាន្ដ
ចៅស្រីថៅកែ Shinsegae និង Samsung បង្ហាញខ្លួនជាតារា K-pop ក្រោមស្លាក BLACK LABEL
កញ្ញា Moon Seo-yoon ដែលជាកូនស្រីច្បងរបស់លោកស្រី Jung Yoo Kyung ជាប្រធានក្រុមហ៊ុនលក់រាយធំជាងគេទីពីរនៅក្នុងប្រទេសកូរ៉េខាងត្បូង Shinsegae Group គ្រោងនឹងបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារា K-pop ក្រោមស្លាក THE BLACK LABEL ដែលជាផលិតកម្មតន្ត្រីដែលបង្កើតឡើង និងដឹកនាំដោយផលិតករ Teddy ។
សេចក្តីប្រកាសនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ៩ ខែមិថុនា តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ THE BLACK LABEL ។

ក្រុមតារាចម្រៀងថ្មីមានឈ្មោះថា ALLDAY Project នឹងបង្ហាញខ្លួនជាក្រុមរួមគ្នាដែលមានសមាជិកទាំងប្រុសទាំងស្រី។ សមាជិកក្រុមនេះរួមមាន Youngseo អតីតសមាជិកក្រុមចម្រៀងស្រី ILLIT របស់ផលិតកម្ម HYBE, អ្នករ៉េប Jo Woo-chan (អតីតតារាក្រោម BIGHIT និងត្រូវគេស្គាល់ពីកម្មវិធី Show Me the Money 6), អ្នករាំដ៏ល្បីល្បាញ Bailey Sok, តារាម៉ូដែល Lee Chae-won និង Moon Seo-yoon ផ្ទាល់តែម្ដង ។

Moon Seo-yoon គឺជាចៅស្រីរបស់លោកស្រី Lee Myung-hee និងជាក្មួយស្រីរបស់អនុប្រធានលោក Chung Yong-jin (ក្រុមហ៊ុនយីហោយក្ស Shinsegae Group)។ ការចូលរួមរបស់នាងនៅក្នុងឧស្សាហកម្ម K-pop ពីមុនបានក្លាយជាប្រធានបទនៃការរំពឹងទុកនៅពេលដែលរូបថតរបស់សិក្ខាកាមស្រីនៅក្នុង THE BLACK LABEL បានលេចឡើងនៅលើអិនធើណេត។ នាពេលនោះបានបង្កឲ្យមានពាក្យចចាមអារ៉ាមអំពីការចូលរួមក្នុងក្រុមចម្រៀងស្រីរបស់ Teddy គឺក្រុម MEOVV ។ ក្រោយមក នាងបែរជាបង្ហាញខ្លួនជាលើកដំបូង តាមរយៈក្រុមចម្រៀងមានភេទចម្រុះ ដែលទើបបង្កើតថ្មីនេះតែប៉ុណ្ណោះ។
នៅក្នុងវីដេអូផ្សព្វផ្សាយខ្លីៗ សាររបស់ក្រុម ALLDAY បានសង្កត់ធ្ងន់ទៅលើការច្នៃប្រឌិត និងភាពជាបុគ្គល ដោយបញ្ជាក់ថា ពិភពលោកមិនទាន់ស្គាល់អំពី ALLDAY នៅឡើយទេ ប៉ុន្តែគម្រោងរួចរាល់ហើយ! ការស្វែងរកភាពថ្មី គឺជាសភាវគតិជាមូលដ្ឋានរបស់មនុស្ស ប្រហែលជានេះ គឺអំពីបុគ្គលផ្សេងគ្នាមករួមគ្នាដើម្បីផ្លាស់ប្តូរពិភពលោក។
នៅពេលដែលការរំពឹងទុកកើនឡើងសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម ALLDAY Project ការចូលរួមរបស់ នាង Moon Seo-yoon ដែលជាតួរអង្គដែលមានទាំងត្រកូលសាជីវកម្មដ៏ឧត្តុង្គឧត្តម និងការហ្វឹកហ្វឺនជាតារាផ្លូវការ – បន្ថែមស្រទាប់នៃចំណាប់អារម្មណ៍កាន់តែខ្លាំង។ ការចាប់ផ្តើមរបស់ក្រុមនេះបង្ហាញពីជំហានដ៏សំខាន់មួយនៅក្នុងការពង្រីកបន្តរបស់ THE BLACK LABEL នៅក្នុងឧស្សាហកម្មកម្សាន្តសកល។
សម្រាប់ចៅស្រីវ័យ២២ឆ្នាំរបស់ក្រុមហ៊ុនយក្ស Shinsegae គឺជាអ្នកមានឥទ្ធិពលគួរឲ្យកត់សម្គាល់រួចទៅហើយ នាងមានអ្នកតាមដានជាង ៨ម៉ឺននាក់នៅលើ Instagram ។ មិនតែប៉ុណ្ណោះ នាងក៏ជាចៅស្រីបង្កើតរបស់ស្ថាបនិក Samsung លោក Lee Byung-chul ផងដែរ ខណៈដែលជីដូនរបស់នាងគឺលោកស្រី Lee Myung-hee ត្រូវគេប៉ាន់ប្រមាណទ្រព្យសម្បត្តិ មានចំនួន ៨៤០ លានដុល្លារ នេះបើយោងតាមទស្សនាវដ្តី Forbes៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីម្នាក់ជេរប្រមាថ IU ត្រូវតុលាការផាកពិន័យឲ្យបង់លុយរាប់រយដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


