ព័ត៌មានអន្ដរជាតិ
ប៉ូលិសថៃ រកឃើញគ្រាប់បែក ដែលគេបម្រុងនឹងបំផ្ទុះនៅខេត្ត Pattani
ស្ថានភាពនៅភាគខាងត្បូងប្រទេសថៃ នៅតែក្តៅ ដោយអំពើហិង្សាចេះតែកើតឡើងជាបន្តបន្ទាប់ ខណៈនាព្រឹកថ្ងៃចន្ទទី៩ខែមិថុនាឆ្នាំ២០២៥ ប៉ូលិសបានរកឃើញគ្រាប់បែកមួយគ្រាប់ដែលគេបង្កៃចោលបម្រុងនឹងបំផ្ទុះ ប៉ុន្តែបានដោះទាន់ពេល នៅក្នុងខេត្ត Pattani។

តាមការចុះផ្សាយរបស់ Bankok Post, នេះគឺជាគ្រាប់បែកមួយស្ថិតក្នុងចំណោមគ្រាប់បែក៣គ្រាប់ ដែលគេបង្កៃក្នុងផ្សាររាត្រីក្រុង Pattani។
ទោះបីជាយ៉ាងណាក៏ដោយ គ្រាប់បែកចំនួន២ទៀតបានផ្ទុះកាលពីរាត្រីថ្ងៃអាទិត្យ ដោយបណ្តាលឲ្យមានមនុស្សរងរបួសនិងបង្កការខូចខាត គ្រាន់បើ។ លុះមកដល់ព្រឹកថ្ងៃចន្ទ គ្រាប់បែកទី៣ ត្រូវបានរកឃើញហើយក្រុមជំនាញចាយពេលមួយម៉ោងកន្លះ ដើម្បីដោះ។
អំពើហិង្សានៅភាគខាងត្បូងប្រទេសថៃមិនថមថយឡើយ បើទោះជាមានកិច្ចប្រឹងប្រែងចរចាសន្តិភាពក៏ដោយ។ បើគិតចាប់តាំងពីឆ្នាំ២០០៤មក ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ បានឆក់យកជីវិតមនុស្សជាង ៧ ០០០នាក់ និងបណ្តាលឲ្យរាប់ម៉ឺននាក់ទៀតរងរបួស។

សម្រាប់ការវាយប្រហារចុងក្រោយបំផុតគឺកើតឡើងកាលពីសប្តាហ៍មុន ដែលយោធាថៃម្នាក់ឈ្មោះ Apichart Phaphan ក៏ត្រូវបាត់បង់ជីវិត ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកនៅខេត្ត Pattani នេះដែរ។
រូបគេស្លាប់ដោយសារតែផ្ទុះគ្រាប់បែកដែលបង្កៃលើផ្លូវហាយវ៉េលេខ ៤១៥៧ ក្នុងស្រុក Panare ខណៈមានសេចក្តីរាយការណ៍ថា ហេតុការណ៍នេះកើតឡើង ពេលយោធាមួយក្រុម ធ្វើដំណើរមកពីកម្មវិធីមួយ ដែលរៀបចំដោយរដ្ឋបាលស្រុកនេះ។
ក្រៅពីអ្នកស្លាប់ហើយនោះ ក៏មានមន្ត្រីយោធា៤នាក់ផ្សេងទៀតត្រូវរបួសផងដែរ ក្នុងនោះមានម្នាក់របួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក Panare ភ្លាមៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


