កីឡា
ស្វាយរៀងខាប់ លើកទី៧ រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយហើយ
ការប្រកួត ស្វាយរៀងខាប់ លើកទី៧ បានរកឃើញក្រុមចំនួន៤ឡើងវគ្គ៨ក្រុមចុងក្រោយហើយ បន្ទាប់ពីប្រកួតវគ្គ១៦ក្រុមចុងក្រោយកាលពីចុងសប្តាហ៍កន្លងទៅនេះ។
ក្រុមកាំភ្លើងធំ បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ តាមរយៈជ័យជម្នះដ៏ធំធេង ១៣-១ លើក្រុម ហនុមានពោធិ៍ថ្មី កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ខណៈនៅពេលរសៀលថ្ងៃដដែល ក្រុម គោព្រៃភូមិស្វាយធំ ក៏បានកក់កៅអីឡើងទៅជុំបន្ទាប់ដែរ បន្ទាប់ពីឈ្នះលើក្រុម ស្វាយទាប អេហ្វស៊ី ដោយលទ្ធផល ៤-០។
នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែមិថុនា ក្រុមលីងគួយ អេហ្វស៊ី បានយកឈ្នះ ក្រុមភូមិកណ្តាលខាងលិច ដោយលទ្ធផល ១១-០ ដើម្បីបន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយ ហើយនៅពេលរសៀល ក្រុមសសយក ស្រុកចន្ទ្រា ទទួលបានជ័យជម្នះយ៉ាងតឹងតែងក្នុងលទ្ធផ ១-០ លើក្រុម Team យើង ដើម្បីកក់កៅអីឡើងទៅវគ្គបន្ត។
នៅចុងសប្តាហ៍នេះ មានការប្រកួត៤គូទៀតក្នុងវគ្គ១៦ក្រុមចុងក្រោយដើម្បីស្វែងរក៤ក្រុមបន្ថែមទៀតឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕









អត្ថបទ៖ វីរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


