Connect with us

ព័ត៌មានជាតិ

កម្ពុជាចាក់វ៉ាក់សាំងជូនប្រជា ជនបានជិត២លាននាក់

បានផុស

នៅ

គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅ​​ទូទាំង​ប្រទេសសរុប​ជិត​២​លាន​នាក់ (១,​៩៣៩,​៧៧៣)​។​នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣​ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​ដដែល​បញ្ជាក់​ថា​ការ​ចាក់​លើក​ទី១​មាន​ចំនួន​សរុប ១,​៩៣៩,​៧៧៣​នាក់ ខណៈ​ចាក់​លើក​ទី២​សរុប​ចំ​ចំនួ​ ១,​១២៩,​៥៦៤នាក់​។ ក្នុង​នោះ​ការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​​សរុបចំនួន​៥៥៥,៩០៨​នាក់។

គិត​ត្រឹម​ថ្ងៃ​ទី​១៣ ​ខែ​ឧសភា ឆ្នាំ២០២១​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩ ដែល​ជា​ការ​បញ្ជា​ទិញ និង​ជំនួយ​សរុប​ជាង ៤ លាន​ដូស (៤ ៥២៤ ០០០)។

វ៉ាក់សាំង​ទាំងនោះ រួម​មាន​វ៉ាក់​សាំង​ស៊ីណូហ្វាម (Sinonpharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាលចិន​ចំនួន​ ១.៧ ​លាន​ដូស វ៉ាក់​សាំង​ស៊ីណូវ៉ាក់ (Sinovac) ដែល​ជា​ការ​បញ្ជា​ទិញ​ពីប្រទេស​ចិន​ចំនួន ២.៥ លាន​ដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ​(AstraZeneca ) ៣២៤,០០០ដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភព លោក(WHO)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងស្វះ​ស្វែងរកវ៉ាក់សាំង កូវីដ១៩ជាបន្តបន្ទាប់ទៀត ក្នុងការចាក់ជូនប្រជាពលរដ្ឋឱ្យបានជាង ១០​លាននាក់ ដើម្បីបង្កើតភាពសាំ និងដើម្បីទប់ស្កាត់ការចម្លង​រាលដាលដល់ប្រ​ជាពលរដ្ឋទូ​ទាំងប្រទេស។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ធ្លាប់​បញ្ជាក់​ថា ជា​ផែន​ការ​លទ្ធកម្ម​ទិញ​វ៉ាក់សាំង ​បាន​កើន​ឡើង​ដល់ ​២៦ លានដូស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋកម្ពុជា​ចំនួន ១៣ លាន​នាក់៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម