នៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិពេញជាច្រើនដែលប្រទេសខ្លះមាន ២ ទៅ ៣ កម្មវិធីក្នុងមួយឆ្នាំ
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់បាល់ទាត់ពិភពលោកសម្រាប់ខែ មីនា ឆ្នាំ ២០២៦ ក្នុងនោះក្រុមនៅ អាស៊ាន ភាគច្រើនមិនសូវប្រែប្រួលចំណាត់ថ្នាក់ច្រើនទេ លើកលែងតែ វៀតណាម និង ម៉ាឡេស៊ី។ ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា បានធ្លាក់ ១ ចំណាត់ថ្នាក់ មកកាន់លេខ ១៨០ វិញ។
រ៉ុន សុខជា កីឡាករឆ្នើមមួយរូបរបស់ស្នងការ ន.ប រាជធានីភ្នំពេញ ថាវិស័យបាល់ទះនេះបានធ្វើឲ្យខ្លួនមានកេរ្តិ៍ឈ្មោះក្នុងសង្គម និងមានមហាជនស្គាល់ច្រើនចំពោះខ្លួន
សំបុត្រទស្សនាការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិ ម៉ិកស៊ិក ទល់នឹង ព័រទុយហ្គាល់ ត្រូវបានលក់បញ្ចុះតម្លៃរហូតដល់ទៅ ១០ ដង បើធៀបនឹងតម្លៃគ្រោងទុក បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo អវត្តមាន។
តូត្យូម៉ារ៉ាតុង បានក្លាយជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលំដាប់ពិភពលោកធំបំផុតមួយដែលមានទាំងអ្នកចូលរួមច្រើន ការបង់តម្លៃចូលរួមប្រកួតក៏ខ្ពស់
បន្ទាប់ពីបោះឆ្នោតរកឃើញថ្នាក់ដឹកនាំកំពូលៗ និងគណៈកម្មាធិការប្រតិបត្តិក្នុងមហាសន្និបាត NOCC ហើយនោះអគ្គលេខាធិការ លោក វ៉ាត់ ចំរើន បានលើកទិសដៅការងារសំខាន់ៗចំនួន ៦ បន្តដឹកនាំ
នេះជាគំរូល្អមួយរបស់កីឡាករ ពេជ្រ អាទិទេព បន្ទាប់ពីប្រកួតចប់បានយកតម្លៃខ្លួនចំនួន ៤០ម៉ឺនរៀលឧបត្ថម្ភដល់កីឡាករ ប៉ែនកាក់ យ៉ាស៊ីន ក្រោយរបួសដោយសារម៉ូតូបុកអំឡុងពេលរត់សម្រក់ទម្ងន់កន្លងទៅនេះ