កីឡា
សំបុត្រទស្សនាប្រកួតរវាង ម៉ិកស៊ិក និង ព័រទុយហ្គាល់ ធ្លាក់ថ្លៃ ១០ ដង ក្រោយ Ronaldo អវត្តមាន
សំបុត្រទស្សនាការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិ ម៉ិកស៊ិក ទល់នឹង ព័រទុយហ្គាល់ ត្រូវបានលក់បញ្ចុះតម្លៃរហូតដល់ទៅ ១០ ដង បើធៀបនឹងតម្លៃគ្រោងទុក បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo អវត្តមាន។

យោងតាមសារព័ត៌មាន Sportskeeda បានឱ្យដឹង ថា ក្រុមជម្រើសជាតិ ម៉ិកស៊ិក នឹងប្រើប្រាស់កីឡដ្ឋាន Estadio Banorte ដែលផ្ទុកអ្នកទស្សនាបានជាង ៨ ម៉ឺននាក់ ដើម្បីទទួលក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៦។
យ៉ាងណាមិញ នាមុនក្រុមជម្រើសជាតិនីមួយៗ ប្រកាសបញ្ជីឈ្មោះ ខាងសហព័ន្ធបាល់ទាត់ ម៉ិកស៊ិក គ្រោងដាក់លក់សំបុត្រក្នុងតម្លៃថ្លៃបំផុតចំនួន ៥,៥០០ ដុល្លារអាមេរិក ប៉ុន្តែបន្ទាប់ពីអវត្តមានប្រធានក្រុមនៃក្រុមជម្រើសជាតិ ព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ពេលនេះសំបុត្របានបញ្ចុះមកត្រឹមតម្លៃ ៥០០ ដុល្លារអាមេរិកវិញ។

គួរបញ្ជាក់ ថា Ronaldo មិនមានឈ្មោះជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ សម្រាប់ការប្រកួតមិត្តភាពទល់នឹងក្រុម ម៉ិកស៊ិក នៅថ្ងៃទី ២៩ ខែ មីនា និងក្រុម អាមេរិក នៅថ្ងៃទី ១ ខែ មេសា ខាងមុខនេះនោះទេ ដោយសារកីឡាករមានបញ្ហារបួសសាច់ដុំភ្លៅ។ បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៤១ ឆ្នាំ កំពុងស្តារកាយសម្បទាររបស់ខ្លួន ដើម្បីឱ្យបានល្អប្រសើរមកវិញ មុនព្រឹត្តិការណ៍ World Cup 2026 មកដល់៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportskeeda
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


