កូវីដ-១៩
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានផ្ដល់អំណោយក្នុងពេលLockdowns
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងនូវអំណរគុណចំពោះសប្បុរសជនដែលបានផ្ដល់អំណោយដែលបាននាំអំណោយប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពេលLockdown ក្នុងយុទ្ធនាការ បង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង៨០នាក់និងឆ្លងជាងមួយមុឺននាក់ហើយគិតត្រឹមថ្ងៃទី២៧មេសាឆ្នាំ២០២១។

ក្នុងការទទួលអំណោយមនុស្សធម៏នោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបាន ចាត់តំណាងទទួល អង្ករចំនួន១០០បាវ ស្មើនឹង ៥តោន ដែលបានការឧបត្ថម្ថពី លោកឧកញ៉ា យុន ប៊ុនលី និងលោកជំទាវ ហៀវ លន់ ជាសមាជិក និងសមាជិកា គាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា នាថ្ងៃនេះតាមរយៈ លោកជំទាវ ស៊ិន សិរី ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមកាយឫទ្ធិនារីកម្ពុជា ប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ផៃ វ៉ាន់នាយការិយាល័យភស្តុភារ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលបានឧបត្ថម្ភ អង្ករ ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងកម្លាំងអាវុធហត្ថក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដ៍កាចសាហាវនេះតែម្ដង៕
អត្ថបទ ៖ វិមាន







-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


