កូវីដ-១៩
មហន្តរាយកូវីដ-១៩នៅឥណ្ឌាអាចនាំឱ្យសកលលោកជួបវិបត្តិកង្វះវ៉ាក់សាំង
ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ថ្នាំបង្ការជំងឺកូវីដ-១៩នៅលើលោក ឥណ្ឌាជាប្រទេសដែលផ្គត់ផ្គង់វ៉ាក់សាំងធំជាងគេ ប៉ុន្តែបច្ចុប្បន្នប្រទេសនេះកំពុងរងគ្រោះខ្លាំងដោយសារកូវីដរលកទី២ ហើយវាក៏បណ្ដាលឱ្យពិភពលោកជួបវិបត្តិកង្វះ វ៉ាក់សាំងផងដែរ។
ការប្រមូលផ្ដុំមនុស្សយ៉ាងចង្អៀតណែនណាន់ បូករួមនឹភាពក្រីក្រ ព្រមទាំងប្រព័ន្ធសុខភាពសាធារណៈចុះខ្សោយ បាននិងកំពុងនាំឱ្យឥណ្ឌាជួបមហន្តរាយដោយសារកូវីដ-១៩ធ្ងន់ធ្ងរ និងធ្វើឱ្យប្រទេសនេះខ្វះខាតវត្ថុធាតុដើម ដើម្បីផលិតវ៉ាក់សាំង។
វិទ្យាស្ថាន Serum ប្រទេសឥណ្ឌា (SII) ជាចំកណ្តាលនៃផែនការ Covax ដែលជាគម្រោងចែកចាយវ៉ាក់សាំងប្រឆាំងមេរោគឆ្លងរបស់ពិភពលោកធំបំផុត ត្រូវបានគេមើលឃើញថា មិនអាចផលិតវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការនោះទេ។
SII ជាស្ថាប័នទទួលផលិតវ៉ាក់សាំងពីក្រុមហ៊ុនធំៗរួមមាន AstraZeneca, Novavax, Johnson & Johnson, Bharat Biomedica’s Covaxin, និង Sputnik V។ ដំបូងឡើយ SII ប្ដេជ្ញាចែកចាយចំនួន ២០០ លានដូសតាមរយៈកម្មវិធី Covax នៅត្រឹមខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែមកដល់ឥឡូវនេះ វិទ្យាស្ថានទើបតែផ្ដល់វ៉ាក់សាំងបាន ៤០% ប៉ុណ្ណោះ។ ចំណែកឯការចាក់វ៉ាក់សាំងជូនពលរដ្ឋឥណ្ឌាធ្វើឡើងមិនទាន់បាន ១០% ផង ក្នុងចំណោមប្រជាជន ១.៤ ពាន់លាននាក់។
នាពេលកន្លងមក វ៉ាក់សាំងជាង ៦៦ លានដូសនៃវ៉ាក់សាំងទាំង ៥ ក្រុមហ៊ុនត្រូវបានបញ្ជូនទៅ ៩៣ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ន ឥណ្ឌាខ្វះខាតនូវវត្ថុធាតុដើម កង្វះឧបករណ៍ និងដបច្រកថ្នាំ បានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មទាំងមូល។
ដោយសារមួលហេតុខាងលើ ប្រទេសចំនួន ៩៣ នៅទ្វីបអាហ្វ្រិកនិងតំបន់អាស៊ីដែលគ្មានសមត្ថភាពផលិតថ្នាំបង្ការដោយខ្លួនឯងក៏ដូចជាកំពុងរង់ចាំទទួលការផ្គត់ផ្គង់វ៉ាក់សាំងពីប្រទេសឥណ្ឌា បានជួបវិបត្តិកង្វះវ៉ាក់សាំងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ sky news
ចុចអាន៖ ក្រុមហ៊ុនល្បីឈ្មោះមួយចេញមុខអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចយកឈ្នះវីរុសបំប្លែងខ្លួនឥណ្ឌា
ចុចអាន៖ ទម្លាប់ ៣ ត្រូវប្ដូរដាច់ខាតកំលុងនិងក្រោយពេលវិបត្តិកូវីដ-១៩
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ