កូវីដ-១៩
ទម្លាប់ ៣ ត្រូវប្ដូរដាច់ខាតកំលុងនិងក្រោយពេលវិបត្តិកូវីដ-១៩
វិបត្តិកូវីដ-១៩ មិនអំណោយផលសម្រាប់ការរស់នៅក្នុងស្ថានភាពដូចពីមុនឡើយ។ បរិបទបច្ចុប្បន្ន បានរុញច្រានរបៀបរស់នៅរបស់មនុស្ស ព្រមទាំងរបៀបទំនាក់ទំនងសង្គមផ្លាស់ប្ដូររហ័សពេក សឹងតែបត់មិនទាន់។ ត្បិតថា គ្រប់យ៉ាងហាក់តឹងតែងពិបាកសម្របតាមក៏ដោយ ក៏យើងត្រូវតែបត់បែនឱ្យទាន់បរិបទនេះ ពុំនោះទេយើងច្បាស់ជាប្រឈមបញ្ហាសុខភាព និងការរស់នៅមិនខានឡើយ។
ខាងក្រោមជាទម្លាប់ ៣ ដែលយើងត្រូវប្ដូរកំលុងនិងក្រោយពេលវិបត្តិកូវីដ-១៩៖
១. ប្រកាន់ខ្ជាប់ការរក្សាគម្លាត

មុនពេលវិបត្តិកូវីដ-១៩ផ្ទុះឡើង គ្រប់គ្នាមុខតែមិនចាប់អារម្មណ៍រឿងគម្លាតជិតឬឆ្ងាយពីគ្នានៃការដើរ ឈរ អង្គុយរវាងយើងនិងអ្នកដទៃនោះទេ។
ប៉ុន្តែ ពេលនេះស្ថានភាពប្រែប្រួលហើយ។ យើងត្រូវប្ដូទម្លាប់ថ្មី ដោយយកចិត្តទុកដាក់រក្សាគម្លាតពីអ្នកផ្សេងយ៉ាងហោចណាស់ ១.៥-២ ម៉ែត្រ ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
២. កន្លែងដើរហើរក្រោយពេលការរាំងខ្ទប់ត្រូវបានបន្ធូរបន្ថយ

ទោះបីជាពេលខាងមុខ មានការបន្ធូរបន្ថយការបិទខ្ទប់ក៏ដោយ ក៏យើងត្រូវគិតឲ្យបានច្បាស់សិន មុននឹងទៅកន្លែងណាមួយ ព្រោះថាកន្លែងមួយចំនួនប្រឈមហានិភ័យឆ្លងវីរុសខ្លាំង។ ដូច្នេះដើម្បីរក្សាសុវត្ថិភាព គួរចៀសវាងកន្លែងទាំង ៣ នេះ៖
-កន្លែងដែលបិទជិត និងមិនមានខ្យល់ចេញចូលល្អ
-កន្លែងដែលអ៊ូអរ និងមានមនុស្សនៅជិតៗគ្នាច្រើន
-កន្លែងដែលត្រូវការទំនាក់ទំនងជិតស្និទ្ធ ដោយតម្រូវឱ្យយើងត្រូវជជែកកៀកគ្នាខ្លាំងពេក
៣. ប្រកាន់ខ្ជាប់វិធានការសុខភាព

ដើម្បីបញ្ឃប់ការរីករាលដាលនៃវីរុសកូវីដ-១៩ យើងត្រូវបំពេញតួនាទីរបស់ខ្លួនឯងឲ្យបានល្អដោយអនុវត្តនូវគោលការណ៍សុខភាពរួមមាន៖
-កែងដៃ៖ ជាកន្លែងសម្រាប់ខ្ទប់មាត់នៅពេលក្អក ឬកណ្ដាស់
-ប្រអប់ដៃ៖ ត្រួូវលាងសម្អាតឲ្យបានញឹកញាប់ជាមួយទឹកស្អាតនិងសាប៊ូ ឬអាល់កុល ឬជែល
-សម្ភារ៖ សម្អាតចំពោះវត្ថុនានាដែលប៉ះពាល់ផ្ទាល់ជាប្រចាំ
-មាត់និងច្រមុះ៖ ពាក់ម៉ាសរាល់ពេលចេញក្រៅផ្ទះ ឬពេលជួបជាមួយសមាជិកដទៃក្រៅពីអ្នកផ្ទះយើង
-បើមានអាការៈមិនស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ ឬស្វែងរកការព្យាបាលជាបន្ទាន់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ
ចុចអាន៖ ទម្លាប់មួយចំនួនដែលអ្នកពាក់ម៉ាសតែងមិនចាប់អារម្មណ៍ ហើយអាចមានហានិភ័យឆ្លងកូវីដ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


