កូវីដ-១៩
រដ្ឋបាលខេត្តត្បូងឃ្មុំបិទខ្ទប់ភូមិដីដុះជាបណ្តោះអាសន្នក្រោយរកឃើញវិជ្ជមានកូវីដ១៩ចំនួន៣នាក់
រដ្ឋបាលខេត្តត្បូងឃ្មុំបានប្រកាសបិទខ្ទប់ភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ជាបណ្តោះអាសន្ន ក្រោយរកឃើញអ្នកភូមិមានវិជ្ជមានកូវីដ១៩ចំនួន៣នាក់រួចមក។
អ្នកជំងឺទាំង៣នាក់នោះមាន ១ឈ្មោះ តាំង ឃាង ភេទប្រុស អាយុ៥៨ ២ឈ្មោះ តាំង ប៊ូទ្រី ភេទប្រុសអាយុ៣០ឆ្នាំ និង៣ឈ្មោះ តាំង ជីហៀង ភេទប្រុសអាយុ១៨ឆ្នាំ ដែលអ្នកទាំង៣រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានរកឃើញវិជ្ជមានកាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០២១។
លោក ជាម ច័ន្ទ សោភ័ណ អភិបាលខេត្តត្បូងឃ្មុំបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា«ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្នក្នុងទីតាំងភូមិដីដុះឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី»។
លោកអភិបាលខេត្តបានបន្តថា ការបិទខ្ទប់នេះត្រូវបានលើកលែងក្នុងករណីចាំបាច់ដូចជា ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកកូវីដ១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការកំណត់។
ការធ្វើដំណើររបស់បុគ្គលិកពេទ្យរដ្ឋ និងឯកជនមន្ត្រីរាជការក្រុមពន្លត់អគ្គិភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មការធ្វើដំណើរដោយមានមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងទៀតដែលមានការអនុញ្ញាតពីសមត្ថកិច្ច។
លោកអភិបាលខេត្តបានបញ្ជាក់ថា បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារខាងលើនិងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
អត្ថបទ ៖ សំអឿន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


