កូវីដ-១៩
មិនដល់ ១០ ថ្ងៃផង ខេត្តកំពង់ចាមបិទភូមិអស់ ១៩ ភូមិ មានពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩
រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចបិទខ្ទប់ភូមិចំនួន១៩ និងឃុំចំនួន៤នៅតាមស្រុកចំនួន៤ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ខែមេសារហូតដល់ព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះមានភូមិចំនួន១៩ហើយបានបិទខ្ទប់ជាបណ្តោះអាសន្នក្នុងនោះមានភូមិមហា ភូមិស្វាយទាប ស្ថិតនៅឃុំស្វាយទាប ស្រុកចំការលើ។ ភូមិព្រែកដំបូកក្រោម ភូមិពោធិ៍ ភូមិសន្ទៃ ភូមិច្រស់ ភូមិទ្រាភូមិកំផ្លាក់ និងភូមិមានជ័យស្រុកស្រីសន្ធរខេត្តកំពង់ចាម។

ភូមិកោះតាង៉ោល ភូមិអន្លង់គគីរ ភូមិគងជ័យនិងភូមិថ្មី(ខ) ស្រុកកងមាស។ ភូមិចុង ភូមិសង្កើបភូមិកំពង់ព្រះ ភូមិជើងឆ្នុកភូមិតាំងក្រាំងស្រុកបាធាយ។ របាយការណ៍ដដែលបានបន្តថា ក្រៅពីនេះរដ្ឋបាលខេត្តបានបិទខ្ទប់ឃុំចំនួន៤ផងដែររួមមានឃុំស្តៅ ឃុំរការអារ និងឃុំកងតាណឹង ស្រុកកងមាសនិងឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ។

គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន៩៤នាក់ជាសះស្បើយចំនួន៣៣នាក់ស្លាប់១នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


