កូវីដ-១៩
ទិញចំណីអាហារតាមអនឡាញ ប្រឈមនឹងការឆ្លងកូវីដ-១៩ កម្រិតណា?
តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) កន្លងមក វីរុសកូវីដ-១៩ អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានតាមរយៈដំណក់ទឹកតូចៗចូលផ្លូវដង្ហើមពេលយើងក្អក និយាយ ឬកណ្ដាស់។ មិនតែប៉ុណ្ណោះ វីរុសនេះអាចរស់នៅលើផ្ទៃវត្ថុផ្សេងៗបានរយៈពេលយូរគួរសម ដែលអាចធ្វើឲ្យយើងឆ្លងវីរុសកូវីដ-១៩ ក្រោយយកដៃទៅប៉ះមុខមាត់ ឬកាន់វត្ថុអស់នោះបាន។ ចុះកូវីដ-១៩ អាចចម្លងតាមរយៈចំណីអាហារ ឬការវេចខ្ចប់អាហារដឹកតាមអនឡាញ ឬអត់?

យោងតាមការឲ្យដឹងពីមជ្ឈមណ្ឌលប្រឆាំង និងទប់ស្កាត់ជំងឺឆ្លងអាមេរិក (CDC) ហានិភ័យក្នុងការឆ្លងជំងឺកូវីដ-១៩ តាមរយៈអាហារយើងចម្អិនផ្ទាល់ ឬអាហារវេចខ្ជប់ពីអាហារដ្ឋានមកមានភាគរយទាបណាស់។ បច្ចុប្បន្ន នៅមិនទាន់មានភស្ដុតាងច្បាស់លាស់ណាមួយបញ្ជាក់ថា អាហារជាប្រភពមួយក្នុងការចម្លងវីរុសកូវីដ-១៩ នៅឡើយទេ។
CDC អាមេរិកបន្តថា ការឆ្លងវីរុសនេះតាមរយៈកំប៉ុង ឬសម្ភារៈប្រើសម្រាប់វេចខ្ចប់អាហារក៏មានកម្រិតទាបដូចគ្នា ទោះបីជាមានករណីអ្នករៀបចំម្ហូបអាហារវិជ្ជមានកូវីដ-១៩ ក៏ដោយ និងគ្មានភស្ដុតាងណាអាចបញ្ជាក់ថា យើងអាចឆ្លងវីរុសកូវីដ-១៩ តាមរយៈការប៉ះពាល់ថង់ ឬសម្ភារៈវេចខ្ចប់អាហារដែរ។

បន្ថែមពីលើនេះ CDC អាមេរិកបានណែនាំឲ្យលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬប្រើជែលអាល់កុលលាងដៃជានិច្ច ក្រោយពេលទិញអ៊ីវ៉ាន់ មុន និងក្រោយពេលចម្អិន ឬញ៉ាំអាហារ។ល។ ជាពិសេសមិនត្រូវយកថ្នាំសម្លាប់មេរោគលើផ្ទៃរឹង ទៅបាញ់ ឬសម្លាប់មេរោគលើអាហារដែលវេចខ្ចប់ដោយថង់ប្លាស្ទិច ឬក្រដាសទេ។
ម៉្យាងវិញទៀត ក្រៅពីការលាងដៃ យើងក៏ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និងការណែនាំពីការចម្អិន ឬរៀបចំម្អូបអាហារឲ្យបានត្រឹមត្រូវ ចៀសវាងជំងឺឆ្លងតាមអាហារបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពិតទេដែលថា វីរុសកូវីដ-១៩ ឆ្លងតាមរយៈចំណីអាហារ?
ចុចអាន៖ ធ្លាប់មានប្រវត្តិប្រតិកម្មអាឡ័កស៊ី គួរទៅចាក់វ៉ាក់សាំងកូវីដ-១៩ អត់?
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


