កូវីដ-១៩
ស្ត្រីជនជាតិខ្មែរម្នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកពញាក្រែកនោះ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ
រដ្ឋបាលខេត្តត្បូងឃ្មុំបានប្រកាសថា ករណីស្ត្រីជនជាតិខ្មែរ១នាក់ស្លាប់នៅមន្ទីរពេទ្យបង្អែកពញាក្រែកកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នោះ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ គឺស្លាប់ដោយសារជំងឺប្រចាំកាយប៉ុណ្ណោះ។
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា អ្នកជំងឺដែលស្លាប់នោះមានឈ្មោះ អឿន នឿន ភេទស្រីអាយុ៦៥ឆ្នាំ រស់នៅភូមិសេដាសែនជ័យ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានស្លាប់នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ នៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ នៃមន្ទីរពេទ្យបង្អែកពញាក្រែកមិនមែនស្លាប់ដោយជំងឺកូវីដ១៩នោះទេ។
រដ្ឋបាលខេត្តបានបន្តថា អ្នកជំងឺបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកតំបែរដោយមានអាការៈក្តៅខ្លួន និងសន្លប់ ប៉ុន្តែដោយមានការសង្ស័យក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំនួន២ដង ហើយទទួលបានលទ្ធផលបញ្ជាក់ថាវិជ្ជមានកូវីដ១៩ទាំងពីរលើក។ គ្រូពេទ្យក៏បានសម្រេចបញ្ជូនអ្នកជំងឺទៅព្យាបាលបន្តនៅមណ្ឌលព្យាបាលជំងឺ១៩នៃមន្ទីរពេទ្យបង្អែកពញាក្រែក នាថ្ងៃទី៥ ខែឧសភា វេលាម៉ោង៤និង២៣នាទីរសៀល។ ដោយស្ថានភាពអ្នកជំងឺសន្លប់រវើរវាយឡេះឡះដៃជើង ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ពិនិត្យនិងស្រាវជ្រាវរករោគវិនិច្ឆ័យបន្ថែមឃើញកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកជំងឺឡើងខ្ពស់ហួសកម្រិតអតិបរមាបូករួមជាមួយមានដំបៅជើងឆ្វេងដែលជាផលវិបាកនៃជំងឺទឹកនោមផ្អែមនោះស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរជាលំដាប់។
បើទោះបីជាមានការខិតខំជួយសង្គ្រោះនិងព្យាបាលជំងឺតាមលក្ខណៈបច្ចេកទេសយ៉ាងណាក៏ដោយក៏មិនអាចជួយអ្នកជំងឺបាន អ្នកជំងឺក៏បានទទួលមរណភាពនៅវេលាម៉ោង៣និង២៣នាទីព្រឹកថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។
តាមការសន្និដ្ឋាននិងរោគវិនិច្ឆ័យរបស់គ្រូពេទ្យអ្នកជំងឺឈ្មោះ អឿន នឿន បានស្លាប់ដោយសារជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ និងមានផលវិបាកមិនអាចគ្រប់គ្រងបានចំពោះអ្នកវិជ្ជមានកូវីដ១៩។
ចំពោះសាកសពរដ្ឋបាលខេត្តបានរៀបចំទុកដាក់ទៅតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្ររួចបញ្ជូនដោយរថយន្តគិលានសង្គ្រោះទៅបូជានៅវត្តសមាធិនៅភូមិទួលអង្គ្រង ឃុំក្រែក ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


