Connect with us

កូវីដ-១៩

កម្ពុជា-វៀតណាម ឡាវ ប្រជុំត្រីភាគី ចែករំលែកបទពិសោធន៍ យកឈ្នះជំងឺកូវីដ១៩

បានផុស

នៅ

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី ៧ ខែឧសភានេះ បានបើកកិច្ចប្រជុំត្រីភាគីតាមរយៈ video conference ជាមួយថ្នាក់ដឹកនាំប្រទេសរៀតណាមនៅទីក្រុងហូជីមិញ និងរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចែករំលែកបទពិសោធន៍ ពិសេសយកឈ្នះឱ្យបានលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបាននិងកំពុងកើតមាននៅក្នុងប្រទេសទាំង ៣ និងនៅលើពិភពលោក។

កិច្ចប្រជុំមានការចូលរួមពីលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ង្វៀន ថាញ់ផុង (NGUYEN THANH PHONG) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក អាតសាផាងថង ស៊ីផាជន (ATHSAPHANGTHONG SIPHADONE) អភិបាលរដ្ឋធានីវៀងចន្ទន៍ លោក វ៉ូក្លាងមិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ប្រធានមន្ទីរការបរទេសទីក្រុងហូជីមិញ, អគ្គកុងស៊ុលកម្ពុជា និងអគ្គកុងស៊ុលឡាវ
ប្រចាំនៅទីក្រុងហូជីមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់ទីក្រុងទាំងបី “ភ្នំពេញ ហូជីមិញ និងវៀងចន្ទន៍” ក្នុងការប្រមូលផ្តុំនូវកម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ ក្នុងភាពជាអ្នកជិតខាងល្អ និងសាមគ្គីភាពជាបងប្អូន ទីក្រុងទាំងបី នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើងទាំងក្នុងក្របខ័ណ្ឌត្រីភាគី អាស៊ាន និងពិភពលោក។

លោក ឃួង ស្រេង បានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គឺជាដំណាក់កាលដ៏ស្រួចស្រាលប្រៀបដូចជារលកទី៣ នៃការផ្ទុះរាលដាលជំងឺកូវីដ-១៩ ដែលជាប្រភេទវីរុសបំប្លែងថ្មី។

ស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”ផ្តើមចេញដំបូងពីការឆ្លងនៅក្នុងចំណោមអ្នករស់នៅតាមអគារខុនដូរក្នុងរាជធានីភ្នំពេញ ហើយក្រោយមកបានឆ្លងចូលទៅក្នុងក្រុមប្រជាពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់ម៉ូតូឌុប អ្នកបើកបររថយន្តតាក់ស៊ី អ្នកលក់ដូរចល័ត។

និងបានឆ្លងបន្តចូលទៅក្នុងតំបន់រោងចក្រ និងផ្សារ ដែលជាហេតុធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ កាន់តែមានភាពស្មុគស្មាញ និងពិបាកកំណត់ប្រភពចម្លង។

បើគិតពីពេលផ្ទុះការឆ្លងរាលដាល ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់ថ្ងៃទី៦ខែឧសភា ឆ្នាំ២០២១ នេះ ស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា យើងបានរកឃើញករណឺវិជ្ជមានចំនួន១៧.៦២១ នាក់ ក្នុងនោះ នៅរាជធានីភ្នំពេញ មានអ្នកវិជ្ជមានចំនួន ១១.៨៦៦ នាក់ ស្មើនឹង ៦៧% នៃចំនួនអ្នកឆ្លងទូទាំងប្រទេស រួមមានជនជាតិខ្មែរ ១១.៤០១ នាក់ និងជនបរទេស ៤៦៥ នាក់ ស្មើនឹង ១១ សញ្ជាតិ។


លោកឃួង ស្រេងបន្តថា ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា និងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ គឺយើងអនុវត្តការងារចំនួន៣សំខាន់ទី១ វិធានការរដ្ឋបាល វិធានការសុខា ភិបាល និងវិធានការគាំពារសង្គម។

ចំពោះ វិធានការរដ្ឋបាល យើងបានទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត វិធានការបម្រាមគោចរ វិធានការរឹតត្បិតចំពោះសកម្មភាពជួបជុំប្រមូលផ្តុំ និងអាជីវកម្មដ្ឋាន វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបន្តការបិទខ្ទប់ផ្នែកខ្លះ នៃភូមិសាស្ត្ររាជធានីភ្នំពេញ​ រយៈពេល ០១ សប្តាហ៍ទៀត ដោយបែងចែកជា ៣តំបន់ គឺតំបន់ក្រហមតំបន់លឿងទុំ និងតំបន់លឿង ។

ចំពោះវិធានការគាំពារសង្គមវិញ យើងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានា ជូនប្រជាពលរដ្ឋក្រីក្រ និងមាន
ការលំបាកក្នុងជីវភាពនៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុង “តំបន់ក្រហម” បានចំនួនជាង ២៨ម៉ឺនគ្រួសារ និងកំពុងផ្តល់ជូនបន្ថែមទៀត៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

ការនាំចេញសម្លៀកបំពាក់-វាយនភណ្ឌ​វៀតណាម កើនដល់ជាង ១៧ ប៊ីលាន​ដុល្លារ ​៥ ខែដើមឆ្នាំ

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋបាលឃុំជ្រោយបន្ទាយ ខិតខំពន្លឿនការអភិវឌ្ឍន៍ផ្លូវឃុំ ដើម្បីកាត់បន្ថយចំណាយ​របស់កសិករក្នុងការដឹក​កសិផល

សេដ្ឋកិច្ច៥៦ នាទីutes មុន

អ្នកជំនាញច្នៃម៉ាស៊ីនកសិកម្មម្នាក់ ត្រូវការដៃគូសហការ ដើម្បី​តម្លើងគ្រឿងយន្តកសិកម្មនៅកម្ពុជាកាន់តែសម្បូរបែប

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ម៉ែន អេង៖ ក្នុងនាមជាយុវជន ត្រូវខិតខំសិក្សារៀនសូត្រជាប្រចាំដើម្បីទទួលបានចំណេះ និងជំនាញពិតប្រាកដ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ និងសម្ដេចធិបតី ថាក្រុមប្រឆាំងដែលអួតខ្លួនស្នេហាជាតិ បែរជាចូលដៃចូលជើងជាមួយបរទេសវាយប្រហារប្រទេសខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការពារជាតិស្នើឱ្យចាត់វិធានការលើសកម្មជនប្រឆាំងក្លែងឯកសណ្ឋានកងទ័ព ធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព  

Sokha Hotels

ព័ត៌មានពេញនិយម