កូវីដ-១៩
ក្តីសង្ឃឹម! ទីបំផុត ឥណ្ឌា អនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ ព្យាបាលជំងឺកូវីដ-១៩ហើយ
ថ្នាំគ្រាប់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបង្កើតឡើងដោយអង្គការស្រាវជ្រាវនិងអភិវឌ្ឍន៏ការពារជាតិ (DRDO) ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ដោយស្ថាប័នត្រួតពិនិត្យឱសថកំពូលរបស់ប្រទេសឥណ្ឌា។
ការអនុម័តនេះបានធ្វើឡើង ស្របពេលប្រទេសឥណ្ឌា កំពុងប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ-១៩រលកទី២ដ៏សាហាវ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
មន្ទីរពិសោធន៍ DRDO និងក្រុមហ៊ុន Dr Reddy’s Laboratories ដែលមានមូលដ្ឋាននៅទីក្រុង Hyderabad បានផលិតថ្នាំព្យាបាលកូវីដនេះ ដែលមានឈ្មោះថា 2-deoxy-D-glucose (2-DG)។
ស្ថាប័នត្រួតពិនិត្យឱសថទូទៅនៃប្រទេសឥណ្ឌា (DCGI) បានបើកភ្លើងខៀវចំពោះថ្នាំនេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញថា ម៉ូលេគុលដែលមាននៅក្នុងថ្នាំនេះ បានជួយពន្លឿនដល់ការព្យាបាលឲ្យជាសះស្បើយចំពោះអ្នកជំងឺនៅមន្ទីរពេទ្យ និងកាត់បន្ថយការពឹងផ្អែកលើអុកស៊ីសែន។
នៅថ្ងៃសៅរ៍ទី៨ខែឧសភានេះ ប្រទេសឥណ្ឌាបានកត់ត្រាអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ-១៩ ជាង ៤,០០០នាក់ក្នុងមួយថ្ងៃ ជាលើកដំបូង។
ចំនួនអ្នកស្លាប់ថ្មី ៤,១៨៧នាក់ បាននាំឲ្យចំនួនអ្នកស្លាប់សរុបរបស់ប្រទេសឥណ្ឌាកើនឡើងដល់ ២៣៨,២៧០នាក់ គិតចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង។ ការឆ្លងថ្មីចំនួន ៤០១,០៧៨ករណីទៀត ត្រូវបានកត់ត្រាក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលធ្វើឲ្យចំនួនករណីសរុបកើនដល់ជិត ២១.៩លានករណី។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានសម្តែងការសង្ស័យអំពីចំនួនអ្នកស្លាប់ផ្លូវការ ហើយពួកគេនិយាយថា ប្រទេសឥណ្ឌាមិនទាន់ឈានដល់ចំណុចកំពូលនៃការឆ្លងនៅឡើយទេ រហូតដល់ចុងខែឧសភាឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ លោក Putin អះអាងថា វ៉ាក់សាំងរុស្ស៊ី អាចទុកចិត្តបានដូចជាកាំភ្លើង AK របស់សូវៀត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ