Connect with us

កូវីដ-១៩

កម្មកររោងចក្រម៉ាស័្ទរ និង ហ្រែ្វងចំនួន៨១នាក់ត្រូវបានអនុញ្ញាតត្រឡប់ទៅផ្ទះវិញ

បានផុស

នៅ

កម្មករ កម្មការិនី ក្រុមហ៊ុន ម៉ាស័្ទរ និង ហ្រែ្វង ( ខេមបូឌា ) ខូអិលធីឌី ចំនួន៨១នាក់នៅក្នុងស្រុកអង្គស្នួលខេត្តកណ្តាលបានអនុញ្ញាតឲ្យវិលទៅលំនៅដ្ឋានវិញក្រោយពីបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីទាំងនោះកាលពីរសៀលថ្ងៃទី១០ ខែឧសភា និងបានថ្លែងឱ្យដឹងថាកម្មករដែលជាសះស្បើយនេះមានចំនួន៨១នាក់ក្នុងចំណោមកម្មករ៤៣៩នាក់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។

លោកអភិបាលខេត្ត បានបន្ថែមថា៖ “ចំពោះបងប្អូន កម្មករ កម្មការិនី ដែលបានជាពីជំងឺកូវីដ-១៩ នាពេលនេះ គឺពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រោះបានត្រឡល់ទៅផ្ទះវិញ តែសូមបន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីឱ្យប្រាកដខ្លួនឯង ពិតជាជាស្បះស្បើយពីជំងឺកូវីដ-១៩”។

លោកអភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអនុវត្តឱ្យបានល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល និងប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយអនុវត្ត ៣ការពារ ៣កុំ ជាពិសេសត្រូវថែរក្សាសុខភាព ដោយលាងដៃជាមួយសាប៊ូ អាកុល ឬជែលលាងដៃ និងរក្សាគម្លាតបុគ្គល។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភដល់បងប្អូនកម្មករ កម្មការិនី ទាំង៨១នាក់ ដែលបានជាស្បះស្បើយពីកូវីដ-១៩ ក្នុងមួយនាក់ៗ ទទួលបាន អង្ករ១០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស់១ដុំ និងថវិកាចំនួន ៥ម៉ឺនរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម