Connect with us

កូវីដ-១៩

កម្ពុជាមានផែនការទិញវ៉ាក់សាំងចំនួន ២៦លានដូសចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានផែនការទិញវ៉ាក់សាំងចំនួន ២៦លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន ១៣លាននាក់ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន៥លានដូសបន្ថែមទៀតពីក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ប្រទេសចិន ដើម្បីពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស។​ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់ ១,៥លានដូសទៀត នឹងមកដល់ជាបន្តបន្ទាប់នៅចុងខែឧសភានេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពេលអញ្ជើញទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភានេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់អ្នកសារព័ត៌មានថា រាជរដ្ឋាភិបាលមានផែនការទិញវ៉ាក់សាំងចំនួន ២៦លានដូសដើម្បីចាក់ជូនប្រជាពលរដ្ឋចំនួន ១៣លាននាក់ដោយឥតគិតថ្លៃ។ ដែលក្នុងនោះបានបញ្ជាទិញវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤លានដូស និង វ៉ាក់សាំងស៊ីណូវ៉ាក់ ៩លានដូស ផងដែរ។

លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងស៊ីណូវ៉ាកចំនួន ៥លានដូសបន្ថែមទៀត​ ហើយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ចំនួន ១,៥លានដូសក្នុងចំនួន៤លានដូសដែលរាជរដ្ឋាភិបាលបានបញ្ជាទិញពីក្រុមហ៊ុនចិននឹងមកដល់កម្ពុជាចំនួន៥០ម៉ឺនដូសនៅថ្ងៃទី១៦ ខែឧសភា និង ១លានដូសទៀតនឹងមកដល់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

គិតចាប់ពីខែកុម្ភៈឆ្នាំ២០២១រហូតមកដល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ៤,៥២៤,០០០ដូសរួចមកហើយ រួមមានស៊ីណូហ្វាមរបស់ចិនចំនួន ១.៧ លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ទិញពីចិន ២.៥លានដូស (បូកជាមួយនឹងវ៉ាក់សាំងស៊ីណូវ៉ាក់មកដល់ថ្ងៃនេះ)និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស ជាជំនួយរបស់ ខូវ៉ាក់តាមរយៈអង្គការសុខភាពពិភពលោកផងដែរ។

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម