Connect with us

កូវីដ-១៩

ភ្នំពេញមានអ្នក​ឆ្លង​ត្រឹម ១៦៨ នាក់ គិត​ត្រឹម​ម៉ោង ៩ យប់មិញ

បានផុស

នៅ

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញដល់​បណ្តាញ​ទូរទស្សន៍​ BTV ថា គិតត្រឹមម៉ោង ៩:០០​នាទី​យប់ ថ្ងៃទី ១២ ខែឧសភានេះ រាជធានី​ភ្នំពេញ​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលតួលេខ​ធ្លាក់ចុះយ៉ាងគំហុក។

គួ​របញ្ជាក់ថា តួលេខ​ចុងក្រោយ​នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។

អាជ្ញាធរ​មិនទាន់ព្រលែងដៃ​ក្នុង​យុទ្ធនាការ​បិទ​ខ្ទប់​តំបន់ហានិភ័យ​ខ្ពស់ ដូច​ជា​តំបន់ស្ទឹងមានជ័យ និង​ចោមចៅ ដែល​ជា​តំបន់ក្រហម​ នៅ​តែគោលដៅផ្ទុះរាលដាលធ្ងន់ធ្ងរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម