Connect with us

កូវីដ-១៩

លោកជំទាវ ​ម៉ែន សំអន នាំយក​អំណោយ​ចែកជូន​ដល់​រដ្ឋបាល​ក្រុង​ ស្រុក ​ដើម្បី​បន្ត​ចែកជូន​ពលរដ្ឋ​ជួប​ការលំបាក​​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយ​រៀង បាន​នាំយក​អំណោយ​ជា​ស្បៀង​ចែកជូន​ដល់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង ស្នងការដ្ឋាន​នគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង​៨ នៃ​ខេត្តស្វាយរៀង នា​រសៀល​ថ្ងៃ​សៅរ៍ ៤​កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហបណ្ឌិត​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី និង​សម្តេច​កិ​ត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា ជូន​ដល់ឯកឧត្តម លោកជំទាវ ដែល​បាន​ចូលរួម​នាពេលនេះ ដោយ​ក្តី​នឹករលឹក ។​

លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ដល់​ឯកឧត្តម លោកជំទាវ លោក នៅ​មូល​ដ្ឋាន​នីមួយៗ បាន​យកចិត្ត​ទុក​ដាក់​បំពេញភារកិច្ច ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោទនៈ ជាពិសេស ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។ ទន្ទឹមនឹងនោះ​ផងដែរ លោកជំទាវ​ក៏បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ទាំងអស់ ​ត្រូវ​បន្ត​ពង្រឹង​ការយកចិត្ត​ទុកដាក់​ក្នុងការ​គ្រប់គ្រង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ដែល​បាន​វិល​ត្រលប់​ចូលមក​កាន់​ខេត្ត​វិញ​។ ទោះបី​ជាមាន​សញ្ញាណ​នៃ​ការឆ្លង​នៅ​រាជធានី​ភ្នំពេញ​បាន​ធ្លាក់ចុះ​បន្តិច និង​មានការ​កើន​ឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏ដោយ​។​

អំណោយ​ដែល​បាន​ផ្តល់ជូន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង ស្នងការដ្ឋាន​នគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង​៨ នៃ​ខេត្តស្វាយរៀង ក្នុងថ្ងៃនេះ​រួមមាន ៖ អង្ករ មី ត្រីខ និង​ថវិកា​មួយចំនួនទៀត​ផងដែរ៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម