ព័ត៌មានជាតិ
គំនិតនៃស្ថាបត្យកម្មដ៏អស្ចារ្យ ដូនតាខ្មែរ ធ្វើឱ្យសៀមរាប ក្លាយជាកន្លែងមើលថ្ងៃរះ និងលិច ទាក់ទាញទេសចរបំផុត
ប្រាង្គប្រាសាទខ្មែរជាច្រើន បានខ្ពស់ត្រដែតឡើងស្ទើរគ្រប់ទិសទី លើដែនកម្ពុជរដ្ឋ ធ្វើឱ្យពិភពលោកកោតស្ញប់ស្ញែងជាអនេក នូវប្រាជ្ញាវាងវៃរបស់អង្គព្រះមហាក្សត្រខ្មែរ លើការរៀបចំប្លង់ប្រាសាទ និងតារាសាស្រ្ត ដែលមានភាពច្បាស់លាស់ នៃការកសាង ដោយបាននាំយកការរួមបញ្ចូលដ៏អាស្ចារ្យ រវាងស្ថាបត្យកម្ម និងបាតុភូតធម្មជាតិ។
ជាក់ស្តែង ព្រឹត្តិការណ៍សមរាត្រីអង្គរ មានន័យសាមញ្ញ ថាជារយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូលកណ្ដាលនៃប្រាង្គអង្គរ ដែលតែងកើតមាន២ដង ជារៀងរាល់ឆ្នាំ ពោលនៅរដូវប្រាំង ព្រឹត្តិការណ៍នេះ នឹងកើតឡើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា កើតឡើនៅអំឡុងខែកញ្ញា ហើយតែងអូសទាញទេសចរជាតិ-អន្តរជាតិ បានច្រើនបំផុត។


ដោយឡែក ក្រៅពីប្រាសាទអង្គរវត្ត ព្រះរាជាណាចក្រកម្ពុជា នៅមានកន្លែងដែលអាចគយគន់ សូរិយារៀបអស្តង្គត ដ៏ស្រស់ស្អាតនៅតំបន់ប្រាសាទផ្សេងទៀត ដែលទេសចេជាតិ និងអន្តរជាតិ បានផ្តិតយករូបភាពទាំងនោះ មកចែករំលែកតាមរយៈបណ្តាញទំនាក់ទំនងសង្គមផងដែរ ដែលក្នុងនោះរួមមាន៖
ថ្ងៃលិចនៅ ប្រាសាទភ្នំបាក់ខែង (ខេត្តសៀមរាប) ជាកន្លែងគយគន់ថ្ងៃលិច ដ៏ពេញនិយមបន្ទាប់ពី ការទស្សនាថ្ងៃរះ នៅមុខបរិវេណប្រាសាទអង្គរវត្ត។

ថ្ងៃលិច នៅច្រកទ្វារខាងលិច ប្រាសាទអង្គរធំ ក្លោងទ្វារនេះ ត្រូវបានក្លាយជាទីចាប់អារម្មណ៍ សម្រាប់អ្នកធ្វើដំណើរកាត់ ដោយពុំអាចរំលងបាន នូវការសំចតដើម្បីផ្តិតយករូបភាពឡើយ។

ថ្ងៃលិច នៅក្លោងទ្វារទន្លេអ៊ំ មិនត្រឹមជាតំបន់ដ៏ពេញនិយម សម្រាប់ការជិះទូកក្បាច់បុរាណ ថតរូបអាពាហ៍ពិពាហ៍ សម្រាប់គូស្នេហ៍ភរិយាទេ តែទិដ្ឋភាពថ្ងៃលិចនៅទីនេះ បូករួមនឹងសម្រស់ដើមឈើទាបខ្ពស់ ដែលដុះប្របមាត់ទឹក ក៏ជាទីរម្យនាសម្រាប់ការទស្សនាថ្ងៃលិច របស់ទេសចរផងដែរ។

ថ្ងៃលិច នៅប្រាសាទនាគព័ន្ធ ដែលជាសំណង់ប្រាសាទរាងដូចសញ្ញាលេខបូក លើបរិវេណបឹងដ៏ធំនេះ មិនត្រឹមជាទីសក្ការៈ ដែលអ្នកស្រុកមានជំនឿនៃការបន់ស្រន់ សុំធូរស្បើយពីរោគប៉ុណ្ណោះទេ ក៏ជាកន្លែងទស្សនាថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


