ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី
បើទោះបីជាពិធីជប់លៀងរយៈពេល៣ថ្ងៃកូនប្រុសពៅមហាសេដ្ឋី Mukesh Ambani បានកន្លងផុតទៅក៏ពិតមែន ប៉ុន្តែទិដ្ធភាពរបស់ Anant និងគូដណ្ដឹង Radhika Merchant នៅតែជាការចងចាំដ៏ពិសេសមួយសម្រាប់មហាជនទូទាំងពិភពលោក។
ជាពិសេសនោះ យោងតាមការរាយការណ៍ដោយ កាសែត Daily Mail កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២៤ បានគូសបញ្ចាក់ឲ្យដឹងថា មហាសេដ្ឋីឥណ្ឌានិងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេនៅអាស៊ី បានចាយប្រាក់អស់ ១២០លានផោន (ប្រហែល ១៥១.៩ លានដុល្លារអាមេរិក) សម្រាប់កូនប្រុសសំណព្វចិត្តថែមទៀតផង។
លើសពីនេះ មហាសេដ្ឋី Ambani និងភរិយា Nita បានជូនកាដូដល់គូដណ្តឹងកូនប្រុសជាមួយនឹងរថយន្ត Bentley Continental GTC Speed និង choker តុបតែងដោយគុជ និងពេជ្រក្នុងចំណោមរបស់ប្រណិតៗផ្សេងទៀត។

១ រថយន្ត A Bentley Continental GTC Speed
GQ India បានរាយការណ៍ថា អំណោយដែលមហាសេដ្ឋី និងភរិយាបានប្រគល់ជូនអនាគតកូនប្រសាស្រី Radhika Merchant រួមមាន Bentley Continental GTC Speed ដែលជារថយន្តមានតម្លៃ ៤៥ លានរូពី (៥៤១,០០០ដុល្លារអាមេរិក) និងតំណាងឲ្យភាពកំពូលនៃសិប្បកម្មរថយន្តប្រណីត។
២ គ្រឿងតុបតែងរូបព្រះគណេសពីពីប្រាក់សុទ្ធ
កូនក្រមុំ Radhika ដែលនឹងត្រូវទទួលអំណោយមួយផ្សេងទៀតក្នុងទម្រង់ជាអំណោយនោះគឺរូបសំណាកព្រះគេណេសប្រាក់ Laxmi-Ganesh ដែលផលិតយ៉ាងប្រណីតបំផុត។ គ្រឿងតុបតែងលម្អដោយផ្កាពណ៌ស រនាំងនេះមានផើងប្រាក់ Tulsi ចំនួនពីរ ជាមួយនឹងដំបងធូបប្រាក់ និងឈុតរូបព្រះ Lakshmi-Ganesh យ៉ាងល្អឯកថែមទៀតផង ។
៣ គុជខ្យង និងពេជ្រ
អំណោយដ៏ពិសេសនេះដែរ ត្រូវបានគេឃើញតុបតែងក្នុងរូបរាងគុជខ្យង និងពេជ្រដ៏អស្ចារ្យ ដែលជាគ្រឿងអលង្ការពីការប្រមូលផ្ទាល់របស់លោកស្រី Nita ក្នុងអំឡុងពេលប្រារព្ធពិធីជួបជុំគ្រួសារ។ ដូចដែលបានរាយការណ៍ដោយ DNA India ពីមុនភរិយាមហាសេដ្ធីឥណ្ឌាបានពាក់ខ្សែកនេះនៅក្នុងពិធីមង្គលការរបស់តារាសម្តែងឥណ្ឌា Sonam Kapoor ក្នុងឆ្នាំ២០១៨ ដែលបង្ហាញពីទំនាក់ទំនងដ៏ជ្រាលជ្រៅនិងការគោរពដែលមានរវាងម្តាយនិងកូនប្រសានាពេលអនាគត។
៤ ពិធី Arangetram
លើសពីនេះទៅទៀត គ្រួសារ Ambani បានរៀបចំពិធី Arangetram នៅ The Grand Theatre ក្នុងទីក្រុង Mumbai សម្រាប់ Radhika ក្នុងឆ្នាំ ២០២២ ដែលឃើញមានការចូលរួមពីតារាល្បីៗជាច្រើននៅក្នុងវិស័យកម្សាន្ត រួមទាំងតារាសម្តែងឥណ្ឌា Ranveer Singh, Salman Khan និង Aamir Khan ជាដើម។
យោងទៅតាមកាសែត The Times of India ពិធី Arangetram គឺជាការសម្តែងលើកដំបូងរបស់សិស្សនៅក្នុងរបាំបុរាណ ឬតន្ត្រីឥណ្ឌា ដែលបង្ហាញពីការបញ្ចប់ការបណ្តុះបណ្តាល និងការអប់រំជាផ្លូវការរបស់ពួកគេប្រកបដោយជោគជ័យក្នុងទម្រង់សិល្បៈ។ Radhika ដូចជាអនាគតម្តាយក្មេករបស់នាង Nita បានទទួលការបណ្តុះបណ្តាលនៅ Bharatnatyam ដែលជាទម្រង់របាំបុរាណឥណ្ឌា៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


