Connect with us

កូវីដ-១៩

យក​វិទ្យាល័យ​កំពង់​ក្តី​ធ្វើជា​ទីតាំង​ពិនិត្យ​សុខភាព​បឋម និង​ចុះឈ្មោះ​អ្នកដំណើរ​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប

បានផុស

នៅ

រដ្ឋបាល​ខេត្តសៀមរាប​បាន​ប្តូរ​ទីតាំង​ពិនិត្យ​សុខភាព​បឋម និង​ចុះឈ្មោះ ស្កែ​ន QR Code Stop COVID-19 “​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩” ពី​ចំណុច​ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ជិត​ព្រំប្រទល់​ស្រុក​ស្ទោង ខេត្តកំពង់ធំ មក​ទីតាំង​វិទ្យាល័យ​កំពង់ក្តី នៅ​ភូមិ​ពោធិ៍​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង​វិញ​ដែល​បាន​អនុវត្ត​ចាប់ពី​ម៉ោង ២២៖០០ ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​រដ្ឋបាលខេត្ត​ការប្តូរ​ទីតាំង​នេះ គឺ​ដើម្បី​សម្រួល​បញ្ចៀស​ការកកស្ទះ និង​បង្ការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ព្រោះថា​​ ការ​ពិនិត្យ​សុខភាព​បឋម និង​ការចុះឈ្មោះ ឬ​ស្កែ​ន QR Code គឺ​បានផ្តល់​អត្ថប្រយោជន៍ និង​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការបង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​តាមរយៈ​នេះ​រដ្ឋបាលខេត្ត​អាច​ទទួលបាន​ព័ត៌មាន​របស់​អ្នកដំណើរ​។ ពិនិត្យ​សុខភាព​បឋម ក្នុងករណី​សង្ស័យ​ឈាន​ទៅយក​សំណាក និង​ច​ត្តា​ឡី​ស័ក​។​ផ្តល់ព័ត៌មាន​ច្បាស់លាស់ និង​រហ័ស​ដល់​ក្រុម​ការងារ​ស្រាវជ្រាវ និង​ស្វែងរក​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​និង​កាត់ផ្តាច់​ប្រភព​ចម្លង​ទៅ​សហគមន៍​។

យ៉ាងណាក៏ដោយ​រដ្ឋបាល​ខេត្ត សូម​ការយោគយល់​អ្នក​ដំណើរ​ទាំងអស់​ដែល​ធ្វើដំណើរ​ឆ្លងកាត់ ឬ​ឆ្លង​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប មេត្តា​ចូលរួម​សហការ​ជាមួយ​ក្រុមការងារ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ ការពារ ៣​កុំ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម