Connect with us

កូវីដ-១៩

ខេត្តកំពង់ធំប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៩នាក់បន្ថែម

បានផុស

នៅ

នៅថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២១ នេះ​ រដ្ឋបាលខេត្ដកំពង់ធំបានចេញសេចក្ដីជូនដំណឹង ស្ដីពីករណី​រក​ឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៩នាក់បន្ថែម ដែល៨នាក់ មកពីរាជធានីភ្នំពេញ និងម្នាក់ទៀត​មកពីខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រ​យោលជាមួយអ្នកមានវិជ្ជជំងឺកូវីដមានខាងលើ សូមរាយការណ៍ជាបន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន និង​រួស​រាន់​ទៅ​ពិនិត្យ​យកសំណាករកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពដែលនៅជិតបំផុត និងដាក់​ខ្លួន​ឲ្យ​នៅ​ដាក់ដោយឡែករយៈ១៤ថ្ងៃ។

មកទល់ពេលនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១០៧នាក់ ស្រី៥៥​ នាក់ ជាសះស្បើយ២៤នាក់ (ស្រី១៥នាក់) និងកំពុងសម្រាកព្យាបាលចំនួន៨៣នាក់ (ស្រី៤០នាក់)៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម