កូវីដ-១៩
អាជ្ញាធរស្រុកអន្លង់វែង ចុះបិទផ្ទះសំណាក់ «សោភា» ពាក់ព័ន្ធករណីជំងឺកូវីដ-១៩
កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមន្ត្រីសុខាភិបាលខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានកូវី-១៩ចំនួន០១នាក់ ឈ្មោះ គេង រ៉ាវី ភេទប្រុស មុខរបរអ្នកលក់សំបកកង់រថយន្ត ក្រុមហ៊ុន wing force ធ្លាប់បានធ្វើដំណើរពីខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មកកាន់ខេត្ត ព្រះវិហារ និងបានស្នាក់នៅផ្ទះសំណាក់ «ម៉ាលីម៉ា» ក្រុងព្រះវិហារ និងចូលពិសារអាហារពេលល្ងាច និងព្រឹក នៅតុបាយ១កន្លែងទល់មុខសាលាក្រុងព្រះវិហារ ព្រមទាំងបានចេញ ពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នាក់នៅផ្ទះសំណាក់ «សោភា» នៅក្នុងស្រុកអន្លង់វែង និងបន្តទៅកាន់ខេត្តប៉ៃលិន។

អាជ្ញាធរខេត្ត បានដាក់ចេញនូវវិធានការចំពោះអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលបានយកសំណាករហ័ស និងយកទៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចតា្តឡីស័ក ស្រុកអន្លង់វែង។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូន ដែលមានប្រវត្តិស្នាក់នៅ និងពិសារអាហារនៅផ្ទះសំណាក់ខាងលើ មេត្តាអញ្ជើញមកយកសំណាក និងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក នៅជិតលោកអ្នក ។
រដ្ឋបាលស្រុក ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល វិធានការរបស់ក្រសួងសុខាភិបាលនិងសេចក្តីណែនាំរបស់ខេត្តឲ្យបានម៉ឺងម៉ាត់និងត្រូវប្រកាន់ខ្ជាប់នូវ ការរក្សាគម្លាត រក្សាអនាម័យ លាងដៃឲ្យបានជាប្រចាំ៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


