Connect with us

កូវីដ-១៩

អ្នករស់នៅភ្នំពេញ ខេត្តកណ្តាល និងខេត្តប្រឈម នឹងទទួលបានវ៉ាក់សាំងគ្រប់គ្នាក្នុងឆ្នាំ២០២១

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ​២០២១ ការ​ចាក់​វ៉ាក់សាំង​នឹង​បាន​ដល់​ប្រ​ជា​ពលរដ្ឋ​ដែល​រស់​នៅ​រាជធានីភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ប្រឈម​មួយ​ចំនួន។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា​ បច្ចុប្បន្ន​គណៈកម្មការចំពោះកិច្ច និង​គណៈកម្មការ​លទ្ធកម្ម​វ៉ាក់សាំង ​កំពុង​រៀប​ចំ​ផែន​ការ​ចាក់​ឱ្យ​​បាន​ទៅ​ដល់​​ប្រជា​ពលរដ្ឋ​ដែលរស់នៅក្នុងរាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្ដាល​ ព្រមទាំង​ខេត្ត​​ដែល​ប្រឈម​មួយ​ចំនួន​ទៀតឱ្យ​បាន​គ្រប់ៗ​គ្នា សម្រាប់អ្នកដែលមានអាយុចាប់​ពី​​ ១៨​ឆ្នាំ ឡើង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី យក់ សម្បត្តិ លើកឡើងថា​រាជរដ្ឋាភិបាល កំពុង​តែ​ធ្វើ​ការ​បញ្ជា​ទិញវ៉ាក់សាំង​ជា​បន្ត​បន្ទាប់ ​ទាំង​ក្រុមហ៊ុន​ស៊ីណូហ្វាម ក្រុមហ៊ុន​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ជំនួយ​ផ្សេងៗ​ទៀត ដែល​រាជរដ្ឋាភិបាល​កំពុង​តែ​ធ្វើ​ការ​ចរ​ចារ និង​ទំនាក់ទំនង​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍។

លោកស្រី យក់ សម្បត្តិ បានប្រាប់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែល​ដឹក​មក​ដល់កម្ពុជា ៥០ ម៉ឺន​ដូស នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា គឺគណៈកម្មការចំពោះកិច្ច សហការជាមួយកងកម្លាំងយោធានៅតែ​សម្រុក​បញ្ជូន​​ទៅ​ចាក់​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហមនៅ​រាជធានីភ្នំពេញ និង​ខេត្ត​កណ្តាល​។

លោកជំទាវ យក់ សម្បត្តិថ្លែងថា “រហូត​មក​ដល់​ពេល​នេះ​តាម​របាយការណ៍​របស់​អភិបាល​រាជធានីភ្នំពេញ ក្រុម​គ្រូពេទ្យ​ចាក់​បាន​ច្រើន​ហើយ​នៅ​គ្រប់​បណ្ដា​ខណ្ឌ​ ហើយ​ខណ្ឌ​ដែល​សម្រុក​ចាក់​ជាង​គេ​គឺ​តំបន់​ក្រហម​ មាន​ខណ្ឌឬស្សីកែវ ខណ្ឌ​ពោធិ៍សែនជ័យ ខណ្ឌ​មានជ័យ និង​ខណ្ឌកំបូល គឺ​ចាក់​បានច្រើន​ប្រៀបធៀប​ ជាមួយ​ខណ្ឌ​ផ្សេងៗ”។

លោកជំទាវ យក់ សម្បត្តិ ឱ្យ​ដឹងទៀត​ថា គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង កំពុង​តែ​មមា​ញឹកក្នុង​ការ​ពន្លឿនរៀប​ចំ​ផែន​ការ​ចាក់វ៉ាក់សាំង​ និងចុះចាក់បណ្តើរៗ ខណៈកម្លាំង​កងទ័ព ក៏​កំពុង​តែ​ចាក់​ដំណាលគ្នា​​ ស្របពេលដែលវ៉ាក់សាំងមកដល់​ប្រដំប្រសងគ្នា​​។

របាយការណ៍​របស់​អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បង្ហាញ​ថា គិតត្រឹមថ្ងៃទី ១៦ ខែ​ឧសភា ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បាន​កើន​ដល់ ២ ០៨២ ២៨២ នាក់ ស្មើនឹង​២០.៨២ ភាគរយ៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម