កូវីដ-១៩
រហូតមកដល់ពេលនេះ ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ‑១៩កើនឡើងជិត២៤០០នាក់
គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តកណ្ដាលមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈចំនួន ២៣៧៥នាក់ បានព្យាបាលជាសះស្បើយចំនួន ១៣៥៩នាក់និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន១០១៦នាក់។ នេះបើតាមការឱ្យដឹងពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកជំងឺកូវីដ-១៩នៅក្រុងតាខ្មៅចំនួន៧៥ នាក់ ដែលបានជាសះស្បើយនៅរសៀលថ្ងៃទី១៧ខែឧសភា លោកអភិបាលខេត្តបានបន្តថា ក្រៅពីនេះមានអ្នកជាប់ពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កចំនួន៩១១នាក់និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ១៦៦៩៧នាក់។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានបន្តទៀតថាអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៧៥ នាក់នោះ មានអ្នកជំងឺចំនួន ២៨ នាក់នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ បឋមសិក្សា ក្រពើហា និងអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧ នាក់ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិទ្យាល័យវឌ្ឍនៈ ឈូងលាភត្រូវបានអាជ្ញាធរខេត្តកណ្ដាល អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

លោក គង់ សោភ័ណ្ឌបានសំដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៧៥ នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩និងបានផ្ដាំផ្ញើដល់បងប្អូនទាំង៧៥ នាក់ ពេលដែលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ ថ្ងៃ។
ក្នុងករណីមានបញ្ហាសុខភាពមិនប្រក្រតី ត្រូវរាយការណ៍មកអាជ្ញាធរភ្លាម ហើយត្រូវបន្តអនុវត្តនូវវិធានការបង្ការ ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន ៣ការពារ ៣កុំ ឱ្យបានគ្រប់គ្នា។

ជាមួយគ្នានេះ អភិបាលខេត្តកណ្ដាល ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមគ្រូពេទ្យ អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្តទុកដាក់ ការពារនូវសន្តិសុខ សុវត្ថិភាព ពិនិត្យ និងតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាល ជំងឺកូវីដ-១៩ នៅក្នុងក្រុងតាខ្មៅ ក៏ដូចជាទូទាំងខេត្តកណ្ដាល ជាងនេះទៀត បានផ្ដល់នូវអាហារសមរម្យ ជូនពួកគាត់ផងដែរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


