កូវីដ-១៩
ចូលរួមសោកស្តាយ! គ្រូពេទ្យឥណ្ឌាជាង ១ពាន់នាក់ ត្រូវបាត់បង់ជីវិតដោយសារកូវីដ
សមាគមគ្រូពេទ្យឥណ្ឌា (IMA) បាននិយាយថា ប្រទេសឥណ្ឌាបានបាត់បង់វេជ្ជបណ្ឌិតចំនួន២៦៩នាក់នៅក្នុងរលកទី២នៃជំងឹកូវីដ-១៩ ដែលបានបំផ្លាញប្រទេសនេះក្នុងរយៈពេលពីរខែចុងក្រោយ។
ទិន្នន័យរបស់រដ្ឋដែលបញ្ចេញដោយ IMA បានបង្ហាញថា Bihar និង Uttar Pradesh ជារដ្ឋមានគ្រូពេទ្យស្លាប់ច្រើនជាងគេបំផុត។ នៅ Bihar វេជ្ជបណ្ឌិតចំនួន៧៨នាក់បានស្លាប់ ខណៈនៅ Uttar Pradesh មាន៣៧នាក់បានបាត់បង់ជីវិតក្នុងរលកទី២នេះ។
ទីក្រុង ដែលី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយរលកទី២ គឺមានគ្រូពេទ្យចំនួន២៨នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩។
ប្រទេសឥណ្ឌា ក៏បានបាត់បង់គ្រូពេទ្យចំនួន៧៤៨នាក់ផ្សេងទៀតផងដែរ នៅក្នុងរលកទី១នៃជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ថ្វីបើ IMA និយាយថា គ្រូពេទ្យជាងមួយពាន់នាក់ បានស្លាប់ដោយសារកូវីដគិតត្រឹមពេលនេះក៏ដោយ ប៉ុន្តែចំនួនពិតប្រាកដអាចខ្ពស់ជាងនេះ ព្រោះសមាគមគ្រូពេទ្យកត់ត្រាតែចំនួនសមាជិកផ្លូវការរបស់ខ្លួនប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ មានបុគ្គលិកថែទាំសុខភាពត្រឹមតែ៦៦ភាគរយប៉ុណ្ណោះ ក្នុងចំណោមចំនួនសរុបរបស់ប្រទេសឥណ្ឌា ដែលបានទទួលថ្នាំបង្ការពេញលេញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ India Today
ចុចអាន៖ ឥណ្ឌារងទុក្ខខ្លាំង! ព្យុះបិសាច សម្លាប់មនុស្សកើនដល់៣៣នាក់ ខណៈ៩០នាក់កំពុងបាត់ខ្លួន
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk



