Connect with us

កូវីដ-១៩

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដកចេញ ​តំបន់ក្រហម ទុកតែតំបន់លឿង និងលឿងទុំ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែឧសភានេះ បាន​ប្រកាស​ដកចេញ​តំបន់ក្រហម​ទូទាំង​រាជធានី​ភ្នំពេញ ដោយ​ទុក​តែ​តំបន់លឿង និង​លឿង​ទុំ ក្នុង​វិធានការ​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​សម្រេច​នេះ អនុវត្ត​ចាប់ពីម៉ោងសូន្យយប់នេះ​តទៅ។ យ៉ាងណា​ការកំណត់​តំបន់លឿង និងលឿង​ទុំ ត្រូវ​​បន្ត​អនុវត្ត​រហូត​ដល់​ថ្ងៃទី ២៦ ខែឧសភា នៅ​ផ្នែកខ្លះ​ក្នុង​រាជធានី​ភ្នំពេញ។

តំបន់​ដែល​ត្រូវ​បន្ត​ដាក់​ជា​តំបន់​លឿង​ទុំ​មាន​ដូចជា ផ្នែក​ខ្លះ​នៃ​ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភូមិ២៣ នៃសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឺង៤ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ផ្នែកខ្លះនៃភូមិចុងខ្សាច់ និងផ្នែកខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទូលសង្កែទី១ ខណ្ឌឬស្សីកែវ និងផ្នែកខ្លះនៃភូមិ ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា៤ ក្រៅពីនេះ គឺតំបន់លឿងទាំងអស់៕

ដោយ៖ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម