Connect with us

កូវីដ-១៩

ភ្នំពេញនៅសល់តែតំបន់លឿង និងលឿងទុំមានក្នុង៥ខណ្ឌ

បានផុស

នៅ

រាជធានីភ្នំពេញលែងមានតំបន់ក្រហមទៀតហើយ គឺនៅសល់តែតំបន់លឿង ដោយក្នុងនោះខណ្ឌចំនួន៥នៅសល់តែតំបន់លឿងទុំ មានដូចជា ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ និងខណ្ឌមានជ័យ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងកាលពីល្ងាចម្សិលមិញដែរថា ការចំណាយរបស់រដ្ឋបាលរាជធានី និងក្រុមការងារពាក់ព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានប្រឹងប្រែងជំរុញប្រជាពលរដ្ឋស្នាក់នៅបន្ទប់ជួលនៅតំបន់ក្រហមយកសំណាកឱ្យអស់ ទើបអាចសម្អាតទីតាំងនេះបានជាស្ថាពរ។

លោកលើកឡើងបន្តថា រដ្ឋបាលបានសង្កេតឃើញថា ប្រជាពលរដ្ឋដែលបច្ចុប្បន្នកំពុងមានវត្តមាននៅតំបន់ក្រហម ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានយកសំណាកលើកទី២ សឹងតែគ្រប់ៗគ្នាហើយ ហើយអ្នកដែលផ្ទុកមេរោគកូវីដ-១៩ វិជ្ជមាន ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ដែរ។ ដូចច្នេះតំបន់ក្រហមរបស់ខណ្ឌមានជ័យនឹងឈានទៅរកការប្រែពណ៌នៅពេលឆាប់ៗនេះ។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី១៩ ខែឧសភា នេះ  រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយបែងចែកជា០២តំបន់ គឺ ”តំបន់លឿងទុំ” និង “តំបន់លឿង” ដោយ ”តំបន់លឿងទុំ” សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និង “តំបន់លឿង” សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១៕

អត្ថបទ៖ ច័ន្ទវីរៈ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥០ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម