Connect with us

កូវីដ-១៩

ប្រុងប្រយ័ត្ន! វីរុសបំប្លែងខ្លួនដែលគេបារម្ភថា មិនខ្លាចវ៉ាក់សាំងមួយប្រភេទទៀត កំពុងផ្ទុះការឆ្លងក្នុងសហគមន៍នៅប្រទេសក្បែរ កម្ពុជា

បានផុស

នៅ

ការត្រួតពិនិត្យព្រំដែនរបស់ប្រទេសថៃ នឹងត្រូវរឹតបន្តឹងបន្ទាប់ពីបានរកឃើញករណីឆ្លងវីរុសកូវីដ-១៩បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ក្នុងសហគមន៍ជាលើកដំបូង ចំនួន៣ករណី ដែលមានប្រភពចេញពីអ្នកឆ្លងដែនខុសច្បាប់។

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃ បាននិយាយករណីដំបូងនៃវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេស្គាល់ថា B.1.351 ត្រូវបានរកឃើញកាលពីថ្ងៃទី៤ខែឧសភា ក្នុងខ្លួនបុរសជនជាតិថៃអាយុ៣២ឆ្នាំម្នាក់ បន្ទាប់ពីបងប្អូនដែលឆ្លងដែនពីប្រទេសម៉ាឡេស៊ីចូលប្រទេសថៃ តាមច្រកព្រំដែនខុសច្បាប់ បានមកលេងគាត់។

លោក Opas Karnkawinpong បានឲ្យដឹងថា ចលនារបស់ប្រជាជន ត្រូវបានរឹតត្បិតនៅក្នុងស្រុកដែលរងផលប៉ះពាល់ ហើយមានតែករណីពីរទៀតប៉ុណ្ណោះនៃវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងក្នុងចំណោម៨១ករណី ដែលត្រូវបានគេរកឃើញនៅទីនោះចាប់តាំងពីដើមខែឧសភាមក។

លោក Opas និយាយថា “វីរុសកូវីដ-១៩បំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ដែលត្រូវបានរកឃើញគឺស្រដៀងទៅនឹងអ្វី ដែលគេបានរកឃើញនៅក្នុងប្រទេសម៉ាឡេស៊ីដែរ”។

ទោះបីជាមានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួននេះ អាចគំរាមកំហែងដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំងក៏ដោយ ប៉ុន្តែលោក Opas បាននិយាយថា យុទ្ធនាការចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ នឹងនៅតែមានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរ និងអត្រានៃការស្លាប់ពីជំងឺនេះ។

ប្រទេសថៃកាលពីថ្ងៃអាទិត្យ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ថ្មីចំនួន ៣,៣៨២ករណីនិងអ្នកស្លាប់ថ្មីចំនួន១៧នាក់ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១២៩,៥០០ ករណីនិងអ្នកស្លាប់៧៧៦នាក់ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi​ Tre

ចុចអាន៖ អង់គ្លេស អះអាង ការ សិក្សា ថ្មី ថា វ៉ាក់សាំង Pfizer និង AZ មាន ប្រសិទ្ធភាព ខ្ពស់ ប្រឆាំង វីរុស បំប្លែង ខ្លួន ឥណ្ឌា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម