កូវីដ-១៩
រកឃើញបុគ្គលិកពីរនាក់ នៅស្ថានីយប្រេងកាល់តិច ឆ្លងកូវីដ១៩
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានរាយការណ៍ ករណីរកឃើញបុគ្គលិកធ្វើការនៅស្ថានីយប្រេងឥន្ទនៈ កាល់តិច សាខារង្វង់មូលនាងគង្ហីងពីរនាក់ឆ្លងកូវីដ១៩។
ស្ថានីយប្រេងឥន្ធនៈកាល់តិចដែលរកឃើញបុគ្គលិកឆ្លងស្ថិតនៅសាខារង្វង់មូលនាងគង្ហីងនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។ អនុគណៈកម្មការស្រាវជ្រាវ បានអំំពាវនាវដល់អតិថិជន ឬអ្នកដែលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

ក្រសួងសុខាភិបាលកម្ពុជានៅព្រឹកនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៦៦០នាក់ ក្នុងនោះករណីអ្នកដំណើរក្រៅប្រទេសចំនួន ៣៤នាក់ ខណៈករណីជាសះស្បើយមានចំនួន៧៥០នាក់ និងមានស្លាប់ថ្មីចំនួន៧ករណី។
មកដល់ព្រឹកនេះកម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២៦,៩៨៩នាក់ អ្នកជំងឺជាសះស្បើយសរុប ១៩,៧៧២នាក់ និងអ្នកស្លាប់សរុប ១៩០នាក់៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


