Connect with us

កូវីដ-១៩

ស្ត្រី២នាក់ទៀត នៅខេត្តបាត់ដំបងបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩

បានផុស

នៅ

អាជ្ញាធរខេត្តបាត់ដំបង បានឱ្យដឹងថា មានស្ត្រីវ័យចំណាស់ ២ នាក់​បាន​បាត់បង់ជីវិត ដោយសារ​ជំងឺកូវីដ១៩ នៅ​យប់​រំលងអធ្រាត្រ​ថ្ងៃទី ២១ ខែ​មិថុនា ឆ្នាំ ២០២១នេះ។

សពស្ត្រីទាំងពីរនាក់ ម្នាក់ឈ្មោះ គង់ ចិនហេង អាយុ ៧៣ឆ្នាំ រស់នៅភូមិ កម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ ម៉ូត សារយ៉ា អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីនៃមន្ទីរសុខាភបាលខេត្តបានបញ្ជាក់ឲ្យដឹងថាស្ត្រីវ័យចំណាស់ទាំង២នាក់ដែលបានស្លាប់ដោយសាកូវីដ១៩ដែលមិនអាចជួយសង្គ្រោះបានដោយសាស្ត្រីទាំង២នាក់មានជំងឺប្រចាំកាយផ្សេងៗផងទើបបង្កឲ្យមានសភាពជម្ងឺកាន់តែធ្ងន់ទៅដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតបាន។

សពស្ត្រីទាំង២នាក់ត្រូវបានគ្រូពេទ្យជំនាញរួមនិងមន្ត្រីពាក់ព័ន្ធបានដឹកយកទៅចាត់ចែងតាមប្រពៃណីនៅវត្តភ្នំស្លឹកក្នុងស្រុករតនមណ្ឌលតាមវិធានការរួចរាល់ហើយ។

ខេត្តបាត់ដំបងមានអ្នកឆ្លងសរុបចំនួន៦៤៤នាក់បានព្យាបាលជាសះស្បើយចំនួន៣៤៤នាក់កំពុងសម្រាកព្យាបាលចំនួន២៩៦នាក់និងករណីស្លាប់កើនដល់ចំនួន៦នាក់៕ អត្ថបទ៖សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម