កូវីដ-១៩
២៤ ម៉ោង ទីតាំង ៨ កន្លែងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ មានទាំង ហាងកាត់សក់ មន្ទីរពេទ្យ ធនាគារ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញទីតាំងពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ទាំង ៨ ទីតាំង នៅក្នុងរយៈពេល ២៤ ម៉ោង។ ដើម្បីសុវត្ថិភាព សូមបងប្អូនដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ទីតាំងទាំងនោះរួមមាន៖
១. ហាងជប៉ុន RoBaTa LaB ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៨ ផ្លូវលេខ៤៧០ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន អ្នកជំងឺកូវីដ ៣ នាក់ បានទៅហូបអាហារទីនេះ។

២. ហាងកាត់សក់ តាញញឹម ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩០ ផ្លូវនេរុហ៍ (២១៥) សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ បានទៅ កាត់សក់។
៣. ហាងលក់ទំនិញ អេកូថោន ដែលមានទីតាំងស្ថិតនៅ ផ្លូវ ១០១៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី ១៦ ខែមិថុនា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
៤. មន្ទីរសម្ភព ណូប៊ែល ដែលមានទីតាំងស្ថិតនៅផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ៨៖០០ ព្រឹក អ្នកជំងឺ កូវីដ១៩ បានទៅចាក់វ៉ាក់សាំងតេតាណូស នៅទីតាំងខាងលើនេះ។
៥. ធនាគារ អេស៊ីលីដា សាខាផ្លូវម៉ៅសេទុង ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកផ្នែកបេឡា។ ត្រូវប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ចំពោះអ្នកដែលបានទៅទីតាំងខាងលើ។
៦. ហាង ឡឹសៀងឈ័ន រសជាតិបែបចិន (សាលាបាក់ទូក) ដែលមានទីតាងស្ថិតនៅផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ចុងភៅ និងបុគ្គលិកធ្វើការមួយចំនួន នៅទីតាំងខាងលើនេះ ត្រូវបានរកឃើញវិជ្ជមាន កូវីដ១៩ ជាបន្តបន្ទាប់។ ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលិក នៅទីនោះចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា។
៧. សណ្ឋាគារ ឡឺបុទុម (Le Botum Hotel) ដែលមានទីតាំងស្ថិតនៅផ្លូវ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ នៅថ្ងៃទី ២០ ខែមិថុនា អ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ។
៨. Le Moon Sky Bar ដែលមានទីតាំងស្ថិតនៅផ្លូវ១៥២ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ នៅថ្ងៃទី ១៧ ខែមិថុនា អ្នកជំងឺកូវីដ១៩ បានទៅទីតាំងនេះ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


