Connect with us

កូវីដ-១៩

អ្នកវិជ្ជមានកូវីដ និងទីតាំងពាក់ព័ន្ធទាំង ៨ កន្លែងមានទាំងហាង​កាហ្វេ ទីតាំងធនាគារ និងផ្សារ

បានផុស

នៅ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហាញទីតាំងទាំង ៨ កន្លែង ជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ ក្នុងនោះ មានអ្នកជំងឺច្រើននាក់ បានចូលហាងកាហ្វេ និងហាងអាហារ ហើយមានជាប់ពាក់ព័ន្ធស្មុគស្មាញទៅច្រើនកន្លែង មិនទាន់ស្រាវជ្រាវដឹង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់​ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងទាំងនេះ៖

១. អ្នកសារព័ត៌មាន រ៉យទ័រ (Reuters) ម្នាក់ប្រចាំប្រទេសកម្ពុជា ត្រូវបានរកឃើញ វិជ្ជមាន មេរោគ កូវីដ១៩ អ្នកជំងឺរូបនេះបានទៅយកព័ត៌មាននៅក្រសួងការបរទេស កាលពីថ្ងៃទី ២៣ មិថុនា។

២. អ្នកលក់គ្រឿងដែកនៅ តូបលេខ២៣៣ និងតូប២៣៤ ក្នុងផ្សារទួលទំពូង មានវិជ្ជមានកូវីដ១៩។ អ្នកដែល បានទៅទីតាំងនេះ ឬ មានទំនាក់ទំនងជាមួយអ្នកជំងឺខាងលើ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៣. អ្នកជំងឺកូវីដ១៩ ម្នាក់ បានទៅទិញបាយ ដែលលក់នៅក្នុង វត្តស្វាយពពែ (រាជធានីភ្នំពេញ) កាលពីថ្ងៃទី ២៥ មិថុនា ២០២១។

៤. អ្នកជំងឺកូវីដ១៩ ចំនួន ២ នាក់ បានចូលហូបបាយនៅហាង អាហារជប៉ុននៅ Sushi Tei សាខាអគារ Exchange Square​ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ សូមប្រុងប្រយ័ត្នចាប់ពីថ្ងៃទី ២៤ ខែមិថុនា។

៥. អ្នកជំងឺកូវីដ១៩ ចំនួន ៤ នាក់ បានជិះកង់បីទៅហូបអាហារ នៅហាងហេភី ឡាម ដែលមាន​ទីតាំង​ស្ថិតនៅតាមផ្លូវមាត់ទន្លេក្រោយផ្សារទំនើប Aeon សាខាទី១ ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

៦. អ្នកជំងឺកូវីដ១៩ មានគ្នា ៥ នាក់ បានទៅ​ហាងកាហ្វេ អាម៉ាហ្សូន (Cafe Amazon​ Kapal​) សាខា​ទួល​គោក ដែលមានទីតាំងស្ថិតនៅអគារ Boss Building ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួល​គោក។ អ្នកជំងឺបានទៅនៅថ្ងៃទី ២៥ ខែមិថុនា តែមិនបានចូលក្នុងហាងទេ គឺអង្គុយ​នៅតុខាងក្រៅ ហើយបានចាកចេញដោយជិះម៉ូតូកង់បី មិនទាន់ដឹងមានពាក់ព័ន្ធដល់ណាខ្លះ។

៧. អ្នកជំងឺកូវីដ១៩ ជាបុគ្គលិកបម្រើការងារផ្នែកលក់នៅ ធនាគារហត្ថា សាខាបឹងកេងកង២ ស្ថិតនៅលើបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង II ខណ្ឌចំកាមន។

៨. បុគ្គលិកផ្នែក Teller ធ្វើការនៅ ធនាគារ ABA សាខាចំការដូង ដែលមានទីតាំងស្ថិតនៅផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់​ខ្លួន​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងខាងលើ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម