Connect with us

កូវីដ-១៩

ក្រសួងប្រកាសលក់ឧបករណ៍តេស្តរហ័ស នាំចូលពីកូរ៉េក្នុងតម្លៃដើម

បានផុស

នៅ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រកាសលក់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ដែលនាំចូលមកពីប្រទេសកូរ៉េក្នុងតម្លៃដើម៣,៧ដុល្លារក្នុងមួយឧបករណ៍ ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩នេះបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុនសែនបានអនុញ្ញាតិឲ្យក្រុមហ៊ុនឯកជនទាំងអស់ប្រើប្រាស់ឧបករណ៍តេស្តរហ័សដើម្បីធ្វើតេស្តបុគ្គលិកនិងកម្មករ ដោយខ្លួនឯងដើម្បីអាចរកជំងឺកូវីដបានលឿន និងមានវិធានការគ្រប់គ្រងបានឆាប់រហ័ស។

ក្រសួងឱ្យដឹងថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោលដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

ក្រសួងសូមណែនាំដល់ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍ តេស្តរហ័ស នេះ តាមរយៈ តេឡេក្រាម និងលេខទូរស័ព្ទដែលក្រសួងបានផ្សាយនៅលើហ្វេសប៊ុកផេកផ្លូវការ។

ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយស្ថាប័ន ពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលលើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័សនេះ។

ជាមួយគ្នានេះសម្តេចបានជម្រុញឲ្យមន្ត្រីសុខាភិបាលត្រូវចុះបង្រៀនពីរបៀបនៃការធ្វើតេស្ត   ដើម្បីឲ្យតាមបណ្តាក្រុមហ៊ុនឯកជនឱ្យចេះប្រើប្រាស់ឧបករណ៍នេះដោយខ្លួនឯង ដែលនាំមកផលចំណេញច្រើន ទាំងការគ្រប់គ្រងបានលឿន  និងធ្វើឲ្យប្រជាពលរដ្ឋចេះការពារខ្លួន តាមរយៈការស្ម័គ្រចិត្តធ្វើតេស្តដោយខ្លួនឯក ហើយប្រសិនបើគាត់រកឃើញថាមានជំងឺគាត់នឹងរត់ទៅរកពេទ្យដើម្បីព្យាបាលបានទាន់ពេលវេលា ជួយកាត់ផ្តាច់បានការឆ្លងបន្ត៕

សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍៖

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម